ក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពារាំង នាំយកអំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ផ្ដល់ជូនដល់រដ្ឋបាលស្រុក, ស.ស.យ.ក. ស្រុក, សាលាឃុំ និងពលរដ្ឋជួបការលំបាក ៧គ្រួសារ នៅឃុំមេសរប្រចាន់

ព្រៃវែង ៖ ឯកឧត្តម រាជ រ៉ា ប្រធានក្រុមការងារចុះជួយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកពារាំង និងក្រុមការងារ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយអជ្ញាធរឃុំ, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឃុំ ព្រមទាំងចែកជូនគ្រឿងឧបភោគ បរិភោគ ថវិកា ដែលជាអំណោយរបស់ ឯកឧត្តម ស សុខា និងលោកជំទាវ ជូនដល់រដ្ឋបាលស្រុក, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក, សាលាឃុំ និងប្រជាពលរដ្ឋជួបការលំបាកចំនួន ៧គ្រួសារ នៅឃុំមេសរប្រចាន់។

អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលត្រូវផ្តល់ជូនរដ្ឋបាលស្រុក, សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុក, សាលាឃុំ និងប្រជាពលរដ្ឋជួបការលំបាកចំនួន ៧គ្រួសារ នៅឃុំមេសរប្រចាន់នេះរួមមាន៖

១. ប្រជាពលរដ្ឋ៧គ្រួសារ ដែលក្នុង១គ្រួសារទទួលបាន អង្ករ២០គីឡូ, មី ១កេស, ត្រីខ១យួរ, ភួយ១, ទឹកត្រី១យួរ ,ទឹកស៊ីអ៊ីវ ១យួរ និងថវិកា ៤ម៉ឺនរៀល។

២. រដ្ឋបាលស្រុកទទួលបានមី២៥កេស និងទឹកសុទ្ធ២៥កេស។

៣. សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុក ទទួលបាន មី២០កេស ទឹកសុទ្ធ២០កេស។

៤. សាលាឃុំ ទទួលបានមី១០កេស និងទឹកសុទ្ធ១០កេស។

៥. សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឃុំ មី៥កេស និងទឹកសុទ្ធ៥កេស។

៦.ជូនប្រជាការពារឃុំ ១០០,០០០៛
ព្រមទាំងបានរៀបចំពិសារអាហារសាមគ្គីជូនដល់ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ឃុំ និងអ្នកចូលរួមទាំងអស់ផងដែរ ។ សរុបថវិកាចំណាយ 5,290,500 រៀល ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner