លោក ផេង ប៉ូលីន៖ ភ្ញាក់ផ្អើល បន្ទាប់ពីទទួលបានលទ្ធផលល្អខុសពីការរំពឹងទុក

ស៊ីហ្គេម៖ ក្រុមកីឡាករកង់ភ្នំបុរសកម្ពុជា (XCO Men) បានចាប់ផ្ដើមយុទ្ធនាការប្រកួតរបស់ខ្លួនលើ វិញ្ញាសា Mountain Bike Cross-Country Olympic នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

កម្ពុជា មានកីឡាករ ៣នាក់ចូលរួមប្រកួតហើយបញ្ចប់ទៅដោយ កីឡាករ ឆាន់ ឆៃហ្វុង ឈរនៅលេខរៀងទី៥, កីឡាករ ហួត លយរស្មី លេខរៀងទី៦ និងកីឡាករ សាំង សីហា លេខរៀងទី៩។ យ៉ាងណា មិញក្រោយចប់ការប្រកួត គ្រូជំនួយជម្រើសជាតិទោចក្រយាន លោក ផេង ប៉ូលីន បានសម្ដែងក្ដីរីករាយក្រោយ កីឡាកររបស់ខ្លួនធ្វើបានលើសពីការរំពឹងទុក។

លោក ផេង ប៉ូលីន បានបញ្ជាក់ថា សមត្ថភាព និងសិទ្ធផល របស់អត្តពលិកមានការរីកចម្រើនច្រើន ហើយនៅក្នុងលក្ខខណ្ឌប្រកួតប្រជែងក្នុងលំដាប់ក្រុមដែលដណ្ដើមមេដាយ មិនមែនប្រកួតប្រជែងក្នុងក្រុមដែលជម្រុះចេញនោះទេ។ ហើយក្នុងចំណោមដែលយើងជាប់ចំណាត់ថ្នាក់ដែលមិនបានដល់មេដាយក៏ដោយ តែក្នុងចំណាត់ថ្នាក់មួយក្នុងចំណោមកីឡាករដែលដាច់ចេញពីក្រុមដែលធ្លាក់គឺឆ្ងាយមែនទែន បានន័យថាយើងនៅក្នុងចំណោមកីឡាករកំពូលខ្លាំងៗមកពីប្រទេសផ្សេងៗ»។

លោកបានបន្តថា រីករាយជាមួយនឹងសមត្ថភាពរបស់អត្ថពលិក ដែលមានការរីកចម្រើន ដោយអាចមើលឃើញផ្លូវដែលឈ្នះសម្រាប់កីឡាករទៅថ្ងៃអនាគតបន្តទៀត។

«ប្រសិនបើនិយាយពីផ្លូវ គឺវាខុសពីអ្វីដែលយើងរំពឹងទុក ដែលសឹងតែគុណនឹង៣, គុណនឹង៤ នៅក្នុងការហ្វឹកហាត់ ហើយយើងខំប្រឹងជំនះទាំងអស់ ហើយដល់យើងនាំមុខគេរហូតដល់ ១នាទីឯណោះ ប៉ុន្តែចុងក្រោយមកដល់ជុំទី២ បាន ២ជុំកន្លះយើងមានបញ្ហាសាច់ដុំ ដោយសារការដែលយើងឡើងក្នុងរយៈពេលយូរអត់ដូចគេ ប៉ុន្តែកម្រិតល្បឿន និងកំហាប់កម្លាំងជើងគឺយើងលើស ស្មើនឹងជើងខ្លាំងទាំងអស់នៅក្នុងអាស៊ាន។

នេះជាអ្វីដែលយើងពេញចិត្តនឹងការបង្ហាញទម្រង់ប្រកួតរបស់គាត់ ហើយចំនុចហ្នឹង យើងអត់ចាត់ទុកថា វាជាការចាញ់ទេ។ វាជាអ្វីដែលយើងកំពុងតែមានអ្វីមួយដែលយើងសិក្សាពីវាដើម្បីអាចឱ្យគាត់រត់បានច្រើននឹងការឡើងជាងមុន»។ លោក ផេង ប៉ូលីន បានសង្កត់ធ្ងន់៕ ចាន់ វិចិត្រ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner