ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោចុងសប្តាហ៍នេះ (Video Inside)

ពលរដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុប បានថ្លែងបង្ហាញក្តីនឹករលឹកនិងត្រៀមទទួលស្វាគមន៍ដំណើរ សម្តេចតេជោ ហ៊ុន សែន ដែលនឹងអញ្ជើញបំពេញទស្សនកិច្ចការងារជាផ្លូវការ ក្នុងប្រទេសស្វីស។

គួរបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងត្រូវអញ្ជើញចូលរួមក្នុង វេទិកា សេដ្ឋកិច្ចពិភពលោក World Economic Forum ដែលនឹង ប្រព្រឹត្តទៅនៅចាប់ពី ថ្ងៃទី២២រហូត ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Davos នៃប្រទេសស្វីស។

ប្រជាពលរដ្ឋរស់នៅក្នុងទ្វីបអឺរ៉ុប បានថ្លែងតាមបណ្តាញសង្គមបង្ហាញក្តីនឹងរលឹកនិងបញ្ជាក់ ការនាំគ្នាទៅចូលរួមស្វាគមន៍ និងទទួលសម្តេចតេជោ ហ៊ុន សែន ក្នុងឳកាសស្នាក់នៅចូលរួមក្នុង ប្រទេសស្វីសនោះ។

វេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃក្នុងក្រុងដាវ៉ូសនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២២ ឧសភានេះហើយក្រោមប្រធានបទ «ធ្វើកិច្ចការរួមគ្នា, ស្តារទំនុកចិត្តឡើងវិញ, ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងមុននេះថា សម្តេចនឹងជួបជាមួយពលរដ្ឋខ្មែរនៅក្រៅប្រទេសក្នុងក្រុង Zurich ប្រទេសស្វីសនៅល្ងាចថ្ងៃសៅរ៍ទី២១ឧសភា បន្ទាប់ពីនឹងចាកចេញពីមាតុភូមិ​នៅយប់ ថ្ងៃសុក្រក្នុងសប្តាហ៍នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner