កប៉ាល់អណ្តែតទឹកផលិតដោយចិនផ្ទាល់ ហោះឡើងដល់កម្ពស់បំបែកកំណត់ត្រា

ប៉េកាំង៖ កប៉ាល់អណ្តែតទឹកដែលអភិវឌ្ឍដោយខ្លួនឯងរបស់ប្រទេសចិន ក្នុងគោលដៅអង្កេតបរិយាកាសនោះ បានហោះឡើងដល់កម្ពស់បំបែកកំណត់ត្រា គឺ ៩.០៣២ម៉ែត្រនៅតំបន់ស្វយ័តទីបេ នៅថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ។

កប៉ាល់អណ្តែតទឹកដែលមានឈ្មោះថា ‘Jimu No.1’ ប្រភេទ III ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានស្រាវជ្រាវព័ត៌មានអវកាស នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS)។

វាមានបរិមាណ ៩,០៦០ម៉ែត្រគូប។ កប៉ាល់អណ្តែតទឹកនេះអាចប្រមូលទិន្នន័យនៅកម្ពស់ខ្ពស់ ដែលត្រូវបានប្រើដើម្បីតាមដានវដ្តទឹកក្នុងតំបន់ និងតាមដានការផ្លាស់ប្តូរសមាសភាពបរិយាកាស។

គម្រោងនេះគឺជាផ្នែកមួយនៃការអង្កេតស្រាវជ្រាវវិទ្យាសាស្ត្រលើកទីពីររបស់ប្រទេសចិននៅតំបន់ខ្ពង់រាប Qinghai-Tibet។ វាត្រូវបានបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រចំនួន ៦៤នាក់មកពីស្ថាប័នស្រាវជ្រាវចិនមួយចំនួន។

ទន្ទឹមគ្នា កប៉ាល់អណ្តែតទឹកនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់ទិន្នន័យសំខាន់ៗអំពីប្រភពទឹកនៃតំបន់ខ្ពង់រាប Qinghai-Tibet ក៏ដូចជារួមចំណែកក្នុងការដោះស្រាយផលប៉ះពាល់ខ្សែសង្វាក់នៃទឹក បរិស្ថានវិទ្យា និងសកម្មភាពរបស់មនុស្សក្រោមការប្រែប្រួលអាកាសធាតុ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner