អឺរ៉ុបរួមគ្នាប្រឆាំងមហិច្ឆតារុស្ស៊ី ក្នុងការចាប់កំណើតជាថ្មីនៃអង្គការណាតូ
ការសម្រេចចិត្តរបស់ហ្វាំងឡង់ និងស៊ុយអែត ក្នុងការបោះបង់អព្យាក្រឹតភាព ដែលពួកគេបានប្រកាន់ខ្ជាប់អស់ជាច្រើនទសវត្សរ៍ ដើម្បីដាក់ពាក្យចូលជាសមាជិកណាតូ គឺជាការបង្ហាញដ៏រឹងមាំបំផុតក្នុងទ្វីបអឺរ៉ុប ប្រឆាំងនឹងការឈ្លានពានរបស់ចក្រពត្តិរុស្ស៊ី។
ក្រុមប្រទេសស្កង់ឌីណាវី ហ្វាំងឡង់ និងស៊ុយអែតទាំងពីរនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ការគំរាមកំហែងពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ជាការគំរាមគំហែងធ្ងន់ធ្ងរ ហើយពួកគេមិនអាចឈរមើលបានឡើយ។
នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បាននិយាយកាលពីថ្ងៃ អាទិត្យ ថា៖ «ការមិនចូលបក្សសម្ព័ន្ធយោធាបានបម្រើប្រទេសស៊ុយអែត បានយ៉ាងល្អ ប៉ុន្តែការសន្និដ្ឋានរបស់យើងគឺខ្លាចថាវានឹងមិនបម្រើយើងឱ្យបានល្អដូចគ្នានាពេលអនាគត។ នេះមិនមែនជាការសម្រេចចិត្តលំៗនោះទេ»។
ដោយសារតែយោធាហ្វាំងឡង់ និងស៊ុយអែត ត្រូវរួបរួមគ្នាយ៉ាងល្អជាមួយអង្គការណាតូ ហើយនៅពេលដំណើរការអនុវត្ត អាចដំណើរការបានយ៉ាងឆាប់រហ័ស នោះការផ្លាស់ប្តូរផ្លូវយុទ្ធសាស្ត្ររបស់ប្រទេសនានាទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងអនុវត្តជាក់ស្ដែងបានតិចជាងទ្រឹស្ដីនយោបាយ។
ប្រទេសនានា ត្រូវបានការពារដោយអង្គការណាតូ បើមិនដូច្នោះទេពួកគេនឹងត្រូវប្រឈមនឹងប្រទេសរុស្ស៊ីដោយខ្លួនឯង។ សម្រាប់ប្រទេសស៊ុយអែត និងជាពិសេសប្រទេសហ្វាំងឡង់ ដែលមានព្រំដែនចំងាយ ៨១០ ម៉ាយជាមួយរុស្ស៊ី ការសម្រេចចិត្តរបស់លោកពូទីន ក្នុងការឈ្លានពានប្រទេសជិតខាង មិនមែនជាបញ្ហា ដែលគេអើពើងាយៗឡើយ។
ទន្ទឹមនឹងនេះ ប្រទេសអាឡឺម៉ង់ ដែលជាប្រទេសសន្តិភាពនិយមជាទូទៅ ចាប់តាំងពីប្រទេសនេះបានងើបចេញពីគំនរបាក់បែកពីឆ្នាំ ១៩៤៥ មក បានចាប់ផ្តើមការវិនិយោគដ៏ធំនៅក្នុងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជា ប៉ុនប៉ងផ្តាច់ខ្លួនពីការពឹងផ្អែកលើថាមពលពីប្រទេសរុស្ស៊ីផងដែរ។
អ្នកស្រី Nathalie Tocci នាយកវិទ្យាស្ថានកិច្ចការអន្តរជាតិនៅទីក្រុងរ៉ូម បាននិយាយថា៖ «ការពង្រីកអង្គការណាតូ មិនមែនមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ ប៉ុន្តែវាពិតជាផលវិបាកមួយ។ ឥឡូវនេះ ស៊ុយអែត និងហ្វាំងឡង់ ឃើញរុស្ស៊ីអ្នកចាប់ផ្ដើម និងជាអ្នកសើរើសង្គ្រាមឡើងវិញតាមរបៀបមួយគ្រោះថ្នាក់ជាងអំឡុងពេលចុងក្រោយនៃសង្គ្រាមត្រជាក់ទៀត»។
ប្រទេសស៊ុយអែត និងហ្វាំងឡង់ បានវិនិច្ឆ័យអព្យាក្រឹតភាពជាផលប្រយោជន៍របស់ពួកគេនៅពេលប្រឈមនឹងរុស្ស៊ី ហើយប្រទេសទាំង ២ ក៏មិនផ្លាស់ប្តូរគោលបំណងគេបើទោះប្រទេសទាំង ២ ចូលរួមជាមួយសហភាពអឺរ៉ុបក្នុងរយៈពេលជាង ៣ ទសវត្សរ៍ចាប់តាំងពីសង្រ្គាមត្រជាក់បានបញ្ចប់ក៏ដោយ។
ការផ្លាស់ប្តូរមនោសញ្ចេតនានៅក្នុងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ មានសភាពខ្លាំង ខ្លា ជាពិសេសក្រោយលោក ពូទីន ប្ដេជ្ញាចិត្តតតាំងនឹងអង្គការណាតូវិញ ដើម្បីធ្វើឱ្យប្រទេសគាំទ្រអ៊ុយក្រែនប្រឆាំងខ្លួន មានភាពចុះខ្សោយ ដែលបណ្ដាលឱ្យមានការចាប់កំណើតឡើងវិញនៃសម្ព័ន្ធភាពនេះទៅវិញ។
ប្រទេស ដែលមានប្រជាជនតិចជាង ១ ភាគ ៤ គាំទ្រឱ្យប្រទេសទាំង ២ ចូលជាមួយអង្គការណាតូកាលពីឆ្នាំមុន បែរជាកើនឡើងយ៉ាងខ្លាំងទៅវិញនាពេលបច្ចុប្បន្ន ពោលគឺកើនដល់ ៧៦ ភាគរយនៅក្នុងការស្ទង់មតិនាពេលថ្មីៗនេះ នៅក្នុងប្រទេសហ្វាំងឡង់។ គណបក្សប្រជាធិបតេយ្យសង្គមរបស់ប្រទេសស៊ុយអែត ដែលជាគណបក្សដ៏ធំបំផុតរបស់ប្រទេស និងជាបន្ទាយនៃការមិនចូលបក្សសម្ព័ន្ធជាយូរមកហើយ ក៏បានទទួលយកសមាជិកភាពរបស់អង្គការណាតូផងដែរ។
អ្នកស្រី Nicole Bacharan អ្នកវិភាគគោលនយោបាយការបរទេសបារាំង បាននិយាយថា៖ «លោក ពូទីន ឡើងទៅលើដើមឈើ ហើយមិនដឹងថាត្រូវចុះតាមណា។ ឥឡូវនេះ គាត់នឹងប្រឈមមុខនឹងការរួបរួមរបស់អង្គការណាតូ និងការតាំងចិត្តពីប្រទេសជាច្រើន»។
គួរបញ្ជាក់ផងដែរថា នៅមាត្រា ៣ នៃសន្ធិសញ្ញាបង្កើតអង្គការណាតូចែងថា សមាជិកត្រូវតែរក្សា និងអភិវឌ្ឍសមត្ថភាពបុគ្គល និងសមូហភាពរបស់ពួកគេ ដើម្បីទប់ទល់នឹងការវាយប្រហារដោយប្រដាប់អាវុធតាមរយៈការជួយខ្លួនឯង និងជំនួយទៅវិញទៅមកជាបន្តបន្ទាប់ និងមានប្រសិទ្ធភាព។ នៅក្នុងករណីនៃប្រទេសស៊ុយអែត និងហ្វាំងឡង់ សមត្ថភាពទាំងនេះ ត្រូវបានអភិវឌ្ឍយ៉ាងទូលំទូលាយរួចហើយ តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការណាតូ។
លោក Carl Bildt អតីតនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសស៊ុយអែត បាននិយាយថា៖ «យើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអង្គការណាតូ។ ការសម្រេចចិត្តរបស់យើងឆ្លុះបញ្ចាំងពីទស្សនៈ ដែលថាប្រទេសរុស្ស៊ី នឹងនៅតែជាកន្លែងដ៏ស្មុគស្មាញក្នុងការដោះស្រាយបញ្ហាសម្រាប់រយៈពេលយូរ ហើយសង្រ្គាមនៅអ៊ុយក្រែន នឹងមានរយៈពេលយូរ ប៉ុន្តែនឹងបញ្ចប់ ដោយយុត្តិធម៌ និងមានការពិនិត្យឡើងវិញពីសំណាក់អ្នកដឹកនាំនៅក្នុងវិមានក្រឹមឡាំងក្នុងពេលដ៏ខ្លីខាងមុខ»។
នៅពេលសួរថាតើ ស៊ុយអែតខ្លាចការសងសឹកពីរុស្ស៊ីទេ លោក Bildt បាននិយាយថា៖ «អ្នកមិនដែលដឹងមុនទេថា រុស្ស៊ីនឹងធ្វើអ្វី ប៉ុន្តែអារម្មណ៍នៅពេលនេះ យើងមានភាពជឿជាក់ពួកគេនឹងជឿលើយុត្តិធម៌»។
ការវាយតម្លៃថា សង្រ្គាមអ៊ុយក្រែនអាចមានរយៈពេលវែង ឥឡូវនេះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប។ លោកពូទីន មិនត្រឹមតែឈ្លានពានតែអ្នកជិតខាងរបស់គាត់ប៉ុណ្ណោះទេ លោក នឹងវាយយកលោកខាងលិច ហើយអាមេរិកមួយ ត្រូវបានរុស្ស៊ីដាក់រហ័សនាមថា «អាណាចក្រភូតភរ»។
ប្រភព៖ AP News