សម្តេចតេជោ ហ៊ុន សែន បញ្ជូនសារសម្លេងទៅរដ្ឋបាលអាមេរិក (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជូនសារមួយទៅកាន់រដ្ឋបាលសហរដ្ឋអាមេរិក ពាក់ព័ន្ធ អំពើ ប៉ុនប៉ងហិង្សាមួយដាក់មកលើសម្តេចនាយករដ្ឋមន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ខណៈ ដែលពេលនោះ សម្តេចគឺភ្ញៀវអញ្ជើញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

សម្តេចក្នុងពិធីជួបសំណេះសំណាលមួយជាមួយក្រុមគ្រូពេទ្យធីតា បានរំលឹកនូវព្រឹត្តិការណ៍មួយនៅ ថ្ងៃទី១១ឧសភានៅមុខសណ្ឋាគារវីលឡាត អិនថឺ ខន់ធី ណឹនថឹល Willard Intercontinental Hotel គ្រាដែលជនក្លែងបន្លំម្នាក់ បានជ្រៀតចូលក្នុងកម្មវិធី និងបានប្រើស្បែកជើងចោល គ្រវែងសំដៅមកទិសដៅដែលសម្តេចបានឈរ។

ស្បែកជើងនោះមិនបានប៉ះពាល់ដល់រាង កាយសម្តេចទេ, ចំណែកបុរសសង្ស័យនោះបានសារភាពថាពិតជាការប៉ុនប៉ងប្រើហិង្សាដាក់ លើរូបសម្តេចនោះមែន។

បុរសរូបនោះត្រូវគេស្គាល់ឈ្មោះថា អ៊ុក ទូច រស់នៅក្នុងក្រុងឡងប៊ិច នៃរដ្ឋកាលីហ្វ័រនីញ៉ា។ បុរសដដែលនោះ បាននិយាយអំពីគម្រោងរៀបចំប្រព្រឹត្តអំពើហិង្សា ដាក់លើសម្តេចជាច្រើនដងមកហើយ ប៉ុន្តែទើបមានឳកាសបានធ្វើ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ីនោះ។ វិទ្យុប្រតិកិរិយាក្រៅប្រទេសដែលតែងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា បានចាត់ ទុកដែលប្រើហិង្សានោះ គឺជាវីរបុរស។

សម្តេចតេជោ ហ៊ុន សែន បានដាក់សំណួរនៅថ្ងៃនេះទៅកាន់រដ្ឋបាលអាមេរិកក្នុងការចង់ ដឹង ថាតើទង្វើនោះ ជាសិទ្ធិបញ្ចេញមតិដែរឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្នុងពេលដែលមានហេតុការណ៍ប៉ុនប៉ងអំពើហិង្សាកើត ឡើងដាក់លើរូបសម្តេចនេះ, ពលរដ្ឋដែលមានទឹកចិត្តស្រឡាញ់និងគាំទ្រសម្តេចទាំងនៅ ក្រៅប្រទេសនិងនៅក្នុងប្រទេស បានស្នើសុំរកការធ្វើប្រតិកម្មតបត ប៉ុន្តែសម្តេចបានប្រាប់ពល រដ្ឋទាំងនោះ ត្រូវរក្សាភាពអត់ធ្មត់និងមិនត្រូវតបតចំពោះករណីនោះឡើយ។

ស្ថានទូតអាមេរិក នៅមិនទាន់មានប្រតិកម្មបញ្ជាក់តបជុំវិញសារបញ្ជាក់ចង់ដឹងរបស់សម្តេច នោះឡើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner