ពលរដ្ឋខ្មែរក្នុងទ្វីបអឺរ៉ុបត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចសម្តេចតេជោចុងសប្តាហ៍នេះ (Video Inside)
ដំណើរត្រៀមបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអឺរ៉ុបនាចុង សប្តាហ៍នេះ បានជំរុញឱ្យពលរដ្ឋខ្មែរជាច្រើនរស់នៅក្រៅប្រទេសបានបន្តផ្ញើសារតាម បណ្តាញសង្គមសម្តែងការត្រៀមទទួលស្វាគមន៍។
សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមក្នុង វេទិកា សេដ្ឋកិច្ចពិភពលោក World Economic Forum ដែលនឹង ប្រព្រឹត្តទៅនៅចាប់ពី ថ្ងៃទី២២រហូត ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុង Davos នៃប្រទេសស្វីស។
វេទិកាសេដ្ឋកិច្ចពិភពលោករយៈពេល៥ថ្ងៃក្នុងក្រុងដាវ៉ូសនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២២ ឧសភានេះហើយក្រោមប្រធានបទ «ធ្វើកិច្ចការរួមគ្នា, ស្តារទំនុកចិត្តឡើងវិញ, ។ កិច្ចប្រជុំវេទិ កាសេដ្ឋកិច្ចពិភពលោកនេះ គឺជាវេទិកាលើកដំបូងហើយបន្ទាប់ពីវេទិកានេះត្រូវបានផ្អាកប្រ មាណ២ឆ្នាំមកនេះដោយសារតែវិបត្តិឆ្លងនៃជម្ងឺកូវីដ១៩។
ពលរដ្ឋខ្មែររស់នៅក្នុងទ្វីបអឺរ៉ុបបាន ថ្លែងថាគេមានក្តីនឹករលឹកនិងដឹងគុណចំពោះសម្តេច ដែលក្នុងរយៈពេល២ឆ្នាំមកនេះ, សម្តេច បានស្វះស្វែងរកវ៉ាក់សាំងពីបរទេសក្រោមនយោបាយការទូតដ៏ប៉ិនប្រសប់ និងបានជួយ សង្គ្រោះពលរដ្ឋរួចចាកផុតពីជ្រោះមរណៈនៃជម្ងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។
សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងធ្វើដំណើរចាកចេញពីកម្ពុជានាល្ងាចថ្ងៃសុក្រទី២០ឧសភា និងធ្វើដំណើរដល់ប្រទេសស្វីសនៅថ្ងៃបន្ទាប់។ យោងតាមកម្មវិធីសម្តេចនឹងជួបជាមួយពលរដ្ឋ ខ្មែរនៅក្នុងក្រុង Zurich ប្រទេសស្វីសនាល្ងាចថ្ងៃសៅរ៍ទី២១ឧសភា។ ពលរដ្ឋខ្មែរ បានថ្លែង តាមសារក្នុងបណ្តាញសង្គមថា គេនឹងធ្វើដំណើរពីប្រទេសនានាមកដល់ស្វីស ដើម្បីការ ស្កាត់ជួបសម្តេចដើម្បីសម្តែងក្តីនឹករលឹក។
វេទិកាសេដ្ឋកិច្ចពិភពលោកដែលនឹងចូលរួមដោយបណ្តាមេដឹកនាំជាងមួយរយប្រទេស លើ់សកលលោក ត្រៀមនឹងជជែកលើបញ្ហាមួយចំនួនដូចជាការស្តារឡើងវិញសេដ្ឋកិច្ចក្រោយ វិបត្តិកូវីដ១៩, បញ្ហាប្រែប្រួលអាកាសធាតុ, ការកសាងអនាគតដ៏ប្រសើរសម្រាប់ការងារ និង បញ្ហានានាជាច្រើនទៀត។