សម្តេចនាយករដ្ឋមន្ត្រីពន្លឿនវឌ្ឍនភាពការធ្វើរោងចក្រផលិតវ៉ាក់សាំង (Video Inside)
សម្តេចនាយករដ្ឋមន្ត្រីបានជំរុញការពន្លឿនធ្វើរោងចក្រផលិតវ៉ាក់សាំងក្នុងប្រទេសកម្ពុជា ខណៈជម្ងឺឆ្លងរាតត្បាតកូវីដ១៩ នៅតែបន្តការគំរាមកំហែងលើពិភពលោក។ កម្ពុជាកាលពី ក្នុងខែធ្នូឆ្នាំ២០២១ បានទទួលសិទ្ធិពីក្រុមហ៊ុនចិននៅក្នុងការផលិតវ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ក្រោមកិច្ចខិតខំប្រឹង ប្រែងស្វះស្វែងរបស់សម្តេចតេជោហ៊ុនសែន។ ប៉ុន្តែរហូតមកទល់ពេល នេះដំណើរការបង្កើតរោងចក្រផលិតវ៉ាក់សាំង មានភាពយឺតយ៉ាវ ដែលប្រញាប់ឱ្យសម្តេច តេជោ ហ៊ុន សែន បានជមុ្រញដំណើរការវឌ្ឍនភាព។
សម្តេចបានថ្លែងបញ្ជាក់យ៉ាងច្បាស់លាស់ថាការចាក់វ៉ាក់សាំងលើពលរដ្ឋការពារជម្ងឺរាតត្បាត គឺជាបន្ទុករបស់រាជរដ្ឋាភិបាលដែលដាច់ខាតមិនត្រូវយកលុយពីប្រជាពលរដ្ឋឡើយ បើទោះ បីត្រូវចាក់ក្នុងដូសជម្រុញទី១០នោះក៏ដោយ។ សម្តេចតេជោសែនបញ្ជាក់ថាពេលវេលានេះ គឺជាពេលវេលាត្រូវជួយប្រជាជន, មិនមែនជាពេលវេលាដែលត្រូវយកលុយពីប្រជាជនឡើយ ។