សហភាពអឺរ៉ុបស្នើបញ្ជូនក្រុមអ្នកសង្កេតប៉ុន្តែមិនមែនវាយតម្លៃឡើយ (Video Inside)

សហភាពអឺរ៉ុប បានស្នើសុំការបញ្ជូនក្រុមចូលរួមសង្កេតការណ៍ឃ្លាំមើលការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខនេះ ប៉ុន្តែមិនមែនជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជាផ្លូវការនោះ ទេ។

មន្ត្រីគជបបានថ្លែងថាសំណើនេះ បានលើកឡើងដោយឯកអគ្គរដ្ឋទូតសហភាពអឺរុប ប្រចាំនៅកម្ពុជាលោកស្រី ខាមិន ម៉ូរេណូ ក្នុងពេលជួបពិភាក្សាជាមួយនឹងប្រធានគជប លោក ប្រាជ្ញ ច័ន្ទ នៅថ្ងៃទី១៧ឧសភានេះ។

យោងតាមសំណើនោះ គឺមន្ត្រីជាអ្នកសង្កេតការណ៍នោះ គ្រាន់តែជាអ្នកចូលរួមសង្កេតពិនិត្យមើលការបោះឆ្នោតជាទូទៅ ដោយនឹងមិនធ្វើរបាយការណ៍វាយតម្លៃអំពីបរិយាកាស នៃដំណើរការរៀបចំការបោះឆ្នោតឡើយ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានលើកឡើងក្នុងពេលនោះថា កិច្ចការនេះ គ.ជ.ប ធ្លាប់បានអនុវត្តរួចមកហើយ គឺ គ.ជ.ប ចេញលិខិតជូនជាភ្ញៀវពិសេស ដែលមិនមែនជាអ្នក សង្កេតការណ៍នោះទេ។

ក្នុងកិច្ចពិភាក្សានោះ, ប្រធានគជប បានរៀបរាប់ជុំវិញស្ថានការណ៍នានាទាក់ទងនឹងដំណើរ ការបោះឆ្នោតដែលនឹងមកដល់នៅថ្ងៃទី៥មិថុនាខាងមុខនេះហើយ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner