ជំនួយឧបករណ៍វេជ្ជសាស្ត្រតម្លៃជិត៤០ម៉ឺនដុល្លារប្រគល់ជួនមន្ទីរពេទ្យកុមារជាតិ (Video Inside)

សម្ភារៈឧបករណ៏វេជ្ជសាស្ត្រសរុបជាទឹកប្រាក់ជិត៤០ម៉ឺនដុល្លារនៃជំនួយរបស់សាធារណ រដ្ឋឆេក ត្រូវបានត្រូវបានប្រគល់ជូន ដល់មន្ទីរពេទ្យកុមារជាតិ។ ពិធីប្រគល់-ទទួលសម្ភារៈ ឧបករណ៍វេជ្ជសាស្ត្រជូនដល់មន្ទីរពេទ្យ កុមារជាតិនេះបានធ្វើឡើង តាមរយៈគម្រោង «ការពង្រឹងសមត្ថភាពនៃការថែទាំសុខភាព មាតានិងទារក នៅអាគារសង់ថ្មីសម្រាប់ផ្នែក សម្ភពនិងទារកនៃមន្ទីរពេទ្យកុមារជាតិ » នៅមន្ទីរពេទ្យកុមារជាតិ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

ជំនួយសម្ភារៈឧបករណ៏វេជ្ជសាស្ត្រនេះ មានចំនួនជិត៣០មុខ ដែលនឹងត្រូវ ប្រើប្រាស់ សម្រាប់សម្រួលដល់ដំណើរការអភិវឌ្ឍផ្នែកសម្ភពនិងទារកលើអាគារសង់ថ្មីនៃមន្ទីរពេទ្យកុមារជាតិដែលផ្តល់ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ 

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner