កម្ពុជាបន្តគ្មានអ្នកឆ្លងជំងឺកូវីដ១៩ (Video Inside)

តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជារយៈពេល២៤ម៉ោងនេះ បានស្ថិតក្នុងចំណុច សូន្យជាដដែល ដែលនាំឱ្យការមិនឆ្លងសោះមានចំនួន១០ថ្ងៃជាប់គ្នាជាបន្តបន្ទាប់។ សម្តេច តេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា បើទោះបីជាតួលេខឆ្លងក្នុងប្រទេសកម្ពុជាបានស្ថិត ក្នុងកម្រិតសូន្យក្តី ក៏គេនឹងត្រូវរៀបចំបង្កើតមន្ទីរពេទ្យដ៏ធំមួយដើម្បី ត្រៀមសម្រាប់ទៅថ្ងៃ អនាគត ដើម្បីចៀសវាងការយកកន្លែងផ្សេងៗ ធ្វើជាមណ្ឌលចត្តាឡីស័កឬជាកន្លែងព្យាបាល។

កម្ពុជាគិតត្រឹមថ្ងៃទី១៧ខែ ឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៦២ករណីជាដដែល,ចំណែកការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់១៩៧នាក់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner