តួលេខចាក់វ៉ាក់សាំងកើនច្រើនជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងបើទោះបីជាកម្ពុជាគ្មានការឆ្លងកូវីដ១៩ រយៈពេល ១០ថ្ងៃជាប់គ្នាមកនេះក៏ដោយ។ យោងតាមក្រសួងសុខាភិបាល តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៥លាន ៦ពាន់ ៤៦នាក់ ដែលស្មើនឹង ៩៣,៧៩ភាគរយ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈពេល ២៤ម៉ោង មកនេះបានចំនួន ២ម៉ឺន ២ពាន់ ៩៤នាក់ ដែលជាតួលេខចាក់កើនឡើងចំនួន ១ម៉ឺន ៤៤០នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៩លាន ១ម៉ឺន ២ពាន់ ៣៨៧នាក់ ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងនៅថ្ងៃនេះថាកម្ពុជាទោះបីជាប្រទេសក្រីក្រ ប៉ុន្តែកម្ពុជានឹង ធ្វើអ្វីទាំងអស់ដើម្បីស្វែងរកវ៉ាក់សាំងដើម្បីសង្គ្រោះជីវិតប្រជាពលរដ្ឋ។

ដោយសារតែនយោបាយការទូតដ៏ប៉ិនប្រសប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះហើយ កម្ពុជាដែលជាប្រទេសមិនផលិតវ៉ាក់សាំងអាចស្វែងរកវ៉ាក់សាំងពីបណ្តាប្រទេសជាមិត្តតាម រយៈជំនួយផងនិងការទិញរបស់រាជរដ្ឋាភិបាលផង ។ តើបច្ចុប្បន្នវ៉ាក់សាំងរបស់កម្ពុជានៅ សេសសល់ប៉ុន្មានថែមទៀតនាពេលនេះ?

យោងតាមក្រសួងសុខាភិបាល, នៅថ្ងៃនេះផងដែរ តួលេខអ្នកចាក់វ៉ាក់សាំងដូសដូសទី៤ មាន ចំនួន ២ម៉ឺន ៤ពាន់ ៣៧១នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញចំនួន ៤ពាន់ ៥៤៤ នាក់ ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះបានចំនួន ២លាន ២៣ម៉ឺន ២១៤នាក់ ។

ដោយឡែកការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៩ម៉ឺន ២ពាន់ ៥៥៥នាក់ ដែលស្មើនឹង ៦៤,២៨ភាគរយ នៃគោលដៅចំនួនកុមារដែល ត្រូវ ចាក់វ៉ាក់សាំងទូទាំងប្រទេស ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner