២៤ម៉ោង ឆ្លងកូវីដ១៩ជាង ១ម៉ឺននាក់ នៅអាស៊ាន (Video Inside)
តួលេខឆ្លងកូវីដ១៩ ក្នុងប្រទេសអាស៊ាន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៩ពាន់ ៩៥៤ករណី និងការស្លាប់ថ្មីមានចំនួន ៥៥នាក់ ។ តួលេខឆ្លងនៅថ្ងៃនេះ មានការថយ ចុះចំនួន ២ពាន់ ៤៨៧ករណី ប៉ុន្តែការស្លាប់មានការកើនឡើងចំនួន ៣នាក់ បើប្រៀបធៀប នឹងម្សិលមិញ ។ ប្រទេសថៃ គឺជាប្រទេសដែលមានតួលេខឆ្លងច្រើនជាងគេដដែលថ្ងៃនេះ។ ដោយឡែកប្រទេសកម្ពុជា គឺជាប្រទេសដែលមិនមានករណីឆ្លងថ្មីនោះឡើយ ។