ប្រមុខការទូតស៊ុយអែត ចុះហត្ថលេខាលើពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូជាផ្លូវការ

ហែលស៊ិនគី៖ រដ្ឋមន្ត្រីការបរទេសស៊ុយអែតលោកស្រី Ann Linde បានចុះហត្ថលេខាលើសំណើផ្លូវការមួយទៅកាន់អង្គការណាតូ ដើម្បីទទួលយកប្រទេសខ្លួនចូលជាសមាជិករបស់បក្សសម្ព័ន្ធយោធាមួយនេះ។

នាឱកាសនោះដែរ លោកស្រី Linde បានថ្លែងថា ការចុះហត្ថលេខាលើពាក្យស្នើសុំខាងលើ គឺមានភាពច្បាស់លាស់ និងជាក់លាក់បំផុត ទាក់ទងនឹងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរនេះ។ ស៊ុយអែតបានរក្សាអព្យាក្រឹតភាពយោធាចាប់តាំងពីសង្គ្រាមណាប៉ូឡេអុងមកម្ល៉េះ ហើយមិនបានចូលរួមជាមួយណាតូ ក្នុងកំលុងសង្គ្រាមត្រជាក់ទេ។

លោកស្រីបន្ថែមថា ពាក្យស្នើសុំនឹងត្រូវដាក់ជូនអង្គការ NATO រួមជាមួយនឹងការដាក់ពាក្យស្នើសុំស្រដៀងគ្នាពីសំណាក់ហ្វាំងឡង់។
ហ្វាំងឡង់ក៏បានរក្សាអព្យាក្រឹតភាពក្នុងកំលុងសង្រ្គាមត្រជាក់ ប៉ុន្តែបានសម្រេចចិត្តស្វែងរកសមាជិកភាពក្នុងអង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនកាលពីដើមឆ្នាំនេះ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner