ក្រសួងការងារជូនដំណឹងពីការបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ លើកទី៨១

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២បានចេញសេចក្តីជូនដំណឹងដល់បងប្អូន កម្មករ និយោជិតចំនួន ២៤៩៦នាក់ នៃ សហគ្រាសទាំង៣៣ នៃវិស័យ ទេសចរណ៍ ដែលទទួលបានការអនុញ្ញាតក្បូរកិច្ចសន្យា ការងារ ស្របតាមស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលនឹងត្រូវបានបើកផ្តល់ប្រាក់ឧបត្ថម្ភលើកទី ៨១។

សេចក្តីជួនដំណឹងខាងលើនេះបានបញ្ជាក់ថាធនាគារ វីង នឹង ផ្ញើសារ អំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ទៅលេខ ទូរសព្ទ ដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាល សហគ្រាសនាពេលកន្លងមក។

ប្រភពដដែលនេះបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើក ផ្ដល់ ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ , ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យា ការងារ រយៈពេលចាប់ពី ២១ថ្ងៃ ដល់មួយខែ។

ក្រសួងការងារបានរំឮកថា ធនាគារ វីងនឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើក ប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបាន សារ តាមទូរសព្ទពីធនាគារ វីង ។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវ យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួល បានសារ នោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវឹងឡើយ ពេល បើកប្រាក់ ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅ សហគ្រាស ទាំង៣៣នេះ មិនបានទទួលសារទូរសព្ទ ពីធនាគារ វីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្ន ភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលសហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករសហគ្រាសដទៃផ្សេងទៀតអំពីការបើក ផ្តល់ប្រាក់ឧបត្ថម្ភនេះ៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner