ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលបំផុតសម្រាប់ការធ្វើកិច្ចសន្ទនា ឬចរចាការងារតូចធំ។ លោកអ្នកក៏រំពឹងថាទទួលបានអំណោយផលយ៉ាងប្រសើរក្នុងការអភិវឌ្ឍន៍ការងារគ្រប់កាលទេស។ ក្នុងនោះសូមលោកអ្នកត្រៀមខ្លួនសម្រាប់ការបំពេញបេសកកម្មការងារផ្លូវឆ្ងាយ ធ្វើយ៉ាងណាប្រមូលពត៌មានលំអិតឲ្យបានច្រើនបំផុត។ ផ្ទុយទៅវិញសូមប្រយ័ត្នចំពោះការផ្តល់ជូន ពីព្រោះលោកអ្នកអាចជួបនូវភាពរអាក់រអួលបន្តិចនៅពេលព្រឹក ដូច្នេះយកល្អត្រូវបំពេញការងារឲ្យបានរួសរាន់។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការជួបប្រាស្រ័យទាក់ទងច្រើននោះទេ។ ការឈ្លោះប្រកែកអាចកើតឡើងនៅក្នុងរង្វង់ការងារ ដូច្នេះសូមព្យាយាមជៀសវាងឲ្យខានតែបាន។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែអាចជះឥទ្ធិពលធ្ងន់ដល់ការងារទេ ប៉ុន្តែប៉ះពាល់ដល់ទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ លោកអ្នកគួររក្សាអ្វីៗឲ្យស្ថិតក្នុងទម្រង់ធម្មតា ការហក់លោតច្រើនមិនអាចផ្តល់តាមការរំពឹង ប៉ុន្តែបែរជាទទួលបានការលំបាកបន្ថែម។ បើទោះបីជាយ៉ាងនេះក្តី សូមកុំបាក់ទឹកចិត្តពីព្រោះស្ថានភាពនឹងប្រែជា ប្រសើរក្នុងពេលដ៏ខ្លី។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកល្អជាមធ្យម។ ពេលវេលាថ្ងៃនេះអនុគ្រោះដល់សកម្មភាពអាជីវកម្ម ប៉ុន្តែសូមពង្រឹងការទំនាក់ទំនងជាមុនសិន។ ទន្ទឹមនឹងនេះសូមកុំទាន់បោះជំហានប្រសិនបើមិនយល់ច្បាស់ពីការងារ ឬខ្វះខាតពត៌មាន ពីព្រោះក្នុងថ្ងៃនេះបញ្ហាទាំងអស់មិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយទេ។ ការប្រថុយប្រថានមិនមែនជាជម្រើសល្អប្រសើរនោះទេ។ ក្រៅពីនេះ​សូមកាត់បន្ថយល្បឿនការងារ​ កុំបង្ខំខ្លួនឯងជ្រុលពេក គួររកពេលសម្រាកខ្លះ និងធ្វើការថ្លឹងថ្លែងឲ្យសមាមាត្ររវាងការងារ និងសេចក្តីផ្ទាល់ខ្លួន។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលចំពោះការអត់ធ្មត់ ដែលជាវិធីសាស្រ្តវិជ្ជមានរបស់អាជីវកម្មក្នុងថ្ងៃនេះ។ សូមចាត់ចែងភារកិច្ចផ្លូវការរបស់អ្នកឲ្យបានសមហេតុផល។ កុំខ្ជះខ្ជាយពេលវេលាធ្វើការដោយឥតប្រយោជន៍។ ព្យាយាមលុបបំបាត់ការភ្ញាក់ផ្អើលទាំងឡាយ ប៉ុន្តែសំងំធ្វើកិច្ចការឲ្យទទួលបានទិន្នផលល្អ។ ក្នុងខែរនោចនេះ សូមគិតគូរពីរបបអាហារ ថែរក្សាសុខភាព រួមទាំងការគ្រប់គ្រងអារម្មណ៍ផងដែរ។ ក្រៅពីនេះ សូមធ្វើកិច្ចការ ឬបំពេញកាតព្វកិច្ចដោយយោងទៅលើបទពិសោធន៍។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះផ្តល់នូវថាមពលវិជ្ជមានក្នុងការវិនិយោគប្រាក់ប្រកបដោយជោគជ័យ។ លោកអ្នកក៏គួរបង្កើតទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនសម្រាប់ភាពរីករាយផ្ទាល់ខ្លួន តែមិនឲ្យមានភាពខ្ជិលច្រអូសនោះទេ។ ថ្ងៃនេះល្អណាស់សម្រាប់ការដើរទិញឥវ៉ាន់ និងពាណិជ្ជកម្ម បើទោះបីជាត្រូវចំណាយច្រើនក៏ដោយ គឺវានឹងមិនប៉ះពាល់ដល់កំរិតហិរញ្ញវត្ថុនោះទេ។ ដោយឡែក សូមកុំព្យាយាមដោះស្រាយបញ្ហាតែម្នាក់ឯងប្រសិនបើអ្នកមិនទុកចិត្ត ឬមិនមានភាពច្បាស់លាស់។ 

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះអារម្មណ៍របស់អ្នកហាក់មិនសូវគ្រប់គ្រងបានល្អនោះទេ។ អ្នកអាចទទួលរងឥទ្ធិពលពីខាងក្រៅច្រើនជាងសព្វដង ដូច្នេះបើអ្នកមិនមានជំនឿចិត្ត ឬស្គាល់ខ្លួនឯងនោះទេ គឺអាចនឹងងាយបាត់បង់លំនឹងយ៉ាងខ្លាំង។ ចំពោះការចាយវាយលុយកាក់ច្រើន​ ឬការបោះទុនលើអាជីវកម្មក្នុងពេលនេះប្រហែលមិនមែនជាជម្រើសល្អប្រសើរនោះទេ គួរផ្អាកការសម្រេចចិត្តសិន។ លើសពីនេះ សូមធ្វើការពិភាក្សាប្រសិនបើអ្នកជួបបញ្ហា ដាច់ខាតកុំធ្វើការប្រថុយប្រថានលើស្ថានភាពណាមួយឡើយ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការងារ និងមុខរបរនានារបស់លោកអ្នកមានដំណើរការល្អប្រសើរណាស់។ លោកអ្នកអាចធ្វើអ្វីៗគ្រប់យ៉ាងបានតាមការបំណងប្រាថ្នា។ ក្នុងនោះចំពោះលោកអ្នកជាអាជីករកាន់តែទទួលបានភោគផលយ៉ាងគាប់ប្រសើរប្រសិនបើលោកផ្តើមជំហានការងារពីព្រឹកព្រលឹម។ ក្នុងនោះ អារម្មណ៍របស់លោកអ្នកទទួលបានសេចក្តីសុខសន្តិភាពយ៉ាងប្រសើរណាស់​ អាស្រ័យលើអំណោយផលដ៏ប្រសើរនេះ លោកអ្នកក៏អាចធ្វើឲ្យមនុស្សនៅជុំវិញស្រលាញ់គាំទ្រ និងរាប់អានណាស់ ដូច្នេះ សូមលោកអ្នករីករាយទទួលអំណរក្នុងថ្ងៃនេះ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារបស់លោកអ្នកមានដំណើរការល្អប្រសើរក៏ប៉ុន្តែលោកអ្នកក៏ត្រូវអត់ធ្មត់ចំពោះហេតុការណ៍ និងបរិស្ថានជុំវិញផងដែរ។ ភាពស្មោះត្រង់មានតម្លៃពិសេសក្នុងពេលនេះ ពិសេសធ្វើយ៉ាងណាកុំបង្កើតកំហុសជាមួយមិត្តរួមការងាររបស់អ្នកឡើយ។ ជម្លោះ និងមតិរិះគន់ខ្លះអាចមានសញ្ញាណវិជ្ជមាននៅពេលព្រឹក ដូច្នេះសូមរក្សាពាក្យសំដី និងអាកប្បកិរិយាជាពិសេស។ ដោយឡែក ប្រសិនបើលោកអ្នកមានបំណងចង់ផ្លាស់ប្តូរការងារ សូមពិនិត្យតាមដានពត៌មានឲ្យបានច្បាស់ ក្រែងមានការខកបំណង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ អាជីវកម្ម និងកិច្ចការងាររបស់រំពឹងថាទទួលបានភាពចម្រើនលូតលាស់យ៉ាងប្រសើរ ប៉ុន្តែលោកអ្នកត្រូវព្យាយាមបន្ថែមផងដែរ ពីព្រោះក្នុងថ្ងៃនេះអ្នកប្រហែលជាមានការលំបាកក្នុងការសុំជំនួយពីមនុស្សនៅក្បែរខ្លួនណាស់។ អ្នកគួរចាប់ផ្តើមការងារពីព្រឹកព្រលឹម ដោយសារនៅពេលថ្ងៃបន្តិចពេលវេលាមិនសូវមានពេញលេញនោះទេ។ អ្នកក៏ត្រូវគ្រប់គ្រងទឹកចិត្តជាពិសេស ហើយកុំចាំបាច់រអ៊ូរទាំ បញ្ជាក់ប្រាប់អ្នកដទៃអំពីការងារ ឬផលលំបាករបស់អ្នកឡើយ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានទឹកចិត្តល្អ បើកចំហរចំពោះការទំនាក់ទំនង។ លោកអ្នកអាចធ្វើអ្វីទៅតាមបំណងរបស់ខ្លួនបាន ប៉ុន្តែក៏ត្រូវការការណែនាំពីមនុស្សជាទីស្រលាញ់ដែលនៅក្បែរខ្លួនផងដែរ។ ប្រសិនបើលោកអ្នកមិនពេញចិត្តជាមួយការងារបច្ចុប្បន្នគឺលោកអ្នកអាចផ្លាស់ប្តូរបានដោយមិនជំទាស់នោះទេ។ ក្រៅពីនេះ​សូមលោកអ្នកកុំមានការព្រួយបារម្ភ ឬដាក់ខ្លួនឯងចំពោះការប្រថុយប្រថាន ពីព្រោះលោកអ្នកទទួលបានអំណោយផលនែការគ្រប់គ្រង និងដោះស្រាយស្ថានការណ៍បានល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថាមពលវិជ្ជមានក្នុងថ្ងៃនេះ ផ្តល់ជូនលោកអ្នកនូវទំនុកចិត្តពេញលេញចំពោះសមត្ថភាពរបស់ខ្លួន ដូច្នេះការបំពេញការងារតាមចំណង់ចំណូលចិត្តនឹងទទួលបានទិន្នផលកាន់តែប្រសើរ។ ក្នុងនោះរាល់ការផ្លាស់ប្តូរ ការបង្កើតការងារថ្មី ឬការដោះស្រាយបញ្ហានឹងទទួលបានភាពជោគជ័យ និងទិន្នផលដ៏រីកចម្រើនយ៉ាងប្រសើរ។ ហើយប្រសិនបើអ្នកគិតចង់បំពេញបំណងទាក់ទងនឹងសេចក្តីសុខផ្ទាល់ខ្លួនក៏រឹតតែប្រសើរ។ លើសពីនេះ ប្រសិនបើអ្នកនឹងចេញដំណើរ ឬចាកចេញពីស្ថានភាពចាស់ៗ ដែលតានតឹង គឺអ្នកនឹងទទួលបានឳកាសជាច្រើន។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលដែលមានអំណោយផលក្នុងការចាកចេញពីស្ថានភាពចាស់។ អ្នកអាចផ្លាស់ប្តូរការងារ ផ្លាស់ប្តូរគោលដៅ ធ្វើបោះជំហានក្នុងជំនួញបានយ៉ាងពេញលេញ ដូច្នេះមិនគួរមានភាពស្ទាក់ស្ទើរនោះទេ។ សូមលោកអ្នកធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នក ហើយការជឿជាក់លើអ្នកដទៃគួរតែកាត់បន្ថយឲ្យបានក្នុងកំរិតអតិបរមា។ សូមលោកអ្នកចងចាំថា គួរធ្វើឲ្យមានសណ្តាប់ធ្នាប់រាល់កិច្ចការទាំងអស់។ ផ្ទុយទៅវិញ សូមលោកអ្នកកុំបណ្តោយខ្លួនទៅជឿជាក់មនុស្សដែលទើបស្គាល់ឲ្យសោះ។​

ចំណាំ៖

ឆ្នាំទាំង៤ ជូត រោង មមី ច រាសីឡើងខ្ពស់ត្រដែត។ រាល់ការចាកចេញពីស្ថានភាពចាស់នឹង ផ្តល់ឳកាស ព្រមទាំងភោគលាភយ៉ាងច្រើន។ ចំណែករាល់សកម្មភាពការងារ ជួបតែភាព រលូនជានិច្ច។​

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner