ប្រធានាធិបតីអ៊ុយក្រែនស្នើបន្តច្បាប់អាជ្ញាសឹក និងការចល័តទូទៅ

កៀវ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform បានរាយការណ៍ក្នុងថ្ងៃពុធសប្តាហ៍នេះថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើទៅសភាឱ្យពង្រីកច្បាប់អាជ្ញាសឹកបច្ចុប្បន្ន និងការចល័តទូទៅនៅក្នុងប្រទេស។

សេចក្តីព្រាងច្បាប់ពីរដាច់ដោយឡែកពីគ្នាស្តីពីការពន្យារច្បាប់អាជ្ញាសឹក និងការចល័តទូទៅត្រូវបានដាក់ជូនសភា។ នេះបើតាមគេហទំព័ររបស់សភាអ៊ុយក្រែន។

រដ្ឋាភិបាលទីក្រុងកៀវបានដាក់ច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃ បន្ទាប់ពីរុស្ស៊ីបានបើកប្រតិបត្តិការយោធាពិសេសប្រឆាំងនឹងអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។

ចាប់តាំងពីពេលនោះមក ច្បាប់អាជ្ញាសឹកក្នុងប្រទេសអ៊ុយក្រែនត្រូវបានពន្យារពីរដងរួចមកហើយ។ ការចល័តប្រជាជនទូទៅត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្រាប់រយៈពេល៣ខែ៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner