មេដឹកនាំតួកគី គំរាមមិនអនុម័តសំណើរបស់ស៊ុយអែតចូលណាតូ ប្រសិនបើភេរវករមិនត្រូវបានធ្វើបត្យាប័ន

អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គា បានបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកនឹងមិនអនុម័តសមាជិកភាពណាតូរបស់ស៊ុយអែតនោះទេ ប្រសិនបើប្រទេសនេះមិនធ្វើបត្យាប័ន “ភេរវករ” តាមការស្នើសុំរបស់តួកគី។

លោក អឺដូហ្គាន់ បានថ្លែងទៅកាន់សមាជិកសភារបស់គណបក្សលោកថា ការគាំទ្រគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ អង្គភាពការពារប្រជាជនឃឺដ (YPG) របស់ស៊ីរី និងការស្នើសុំឱ្យយើងគាំទ្រសម្រាប់សមាជិកភាពរបស់អង្គការណាតូ គឺនិយាយអោយខ្លី គឺមិនអាចទៅរួច។

លោកបន្តថា យើងបានស្នើឱ្យស៊ុយអែតប្រគល់ភេរវករ៣០នាក់មកវិញ ប៉ុន្តែពួកគេបានបដិសេធ។ បន្ថែមលើនេះ លោក អឺដូហ្គាន់ ក៏បានប្រាប់គណៈប្រតិភូស៊ុយអែត និងហ្វាំងឡង់ផងដែរ កុំឱ្យធ្វើដំណើរមកកាន់ទីក្រុងអង់ការ៉ា ដើម្បីបញ្ចុះបញ្ចូលឱ្យយល់ព្រមលើការស្នើសុំចូលអង្គការណាតូ។

ប្រធានាធិបតីតួកគីរូបនេះបានកត់សម្គាល់ទៀតថា ការពង្រីកប្លុកយោធានេះអាចមានអត្ថន័យ ប្រសិនបើខ្លួនគោរពតាមភាពរសើបរបស់រដ្ឋសមាជិក ដោយលោកបានជំរុញឱ្យសមាជិកណាតូផ្សេងទៀត គោរពពីទុក្ខកង្វល់របស់តួកគីអំពីចេតនារបស់ហ្វាំងឡង់ និងស៊ុយអែតក្នុងការចូលរួមសម្ព័ន្ធភាព។

គួរបញ្ជាក់ថា តួកគីបានចោទប្រកាន់ប្រទេសទាំងពីរថា បានគាំទ្រអង្គការភេរវករ ដោយសំដៅទៅលើក្រុម PKK និង YPG។ ស៊ុយអែត និងហ្វាំងឡង់ បើតាមសេចក្តីរាយការណ៍ ពួកគេបានច្រានចោល ឬបដិសេដសំណើរបស់ទីក្រុងអង់ការ៉ា សម្រាប់ការធ្វើបត្យាប័ន “ភេរវករ”៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner