សហរដ្ឋអាមេរិក បើកស្ថានទូតក្នុងប្រទេសអ៊ុយក្រែនឡើងវិញ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន នៅថ្ងៃពុធថ្លែងថា ប្រទេសរបស់លោកបានបើកស្ថានទូតរបស់ខ្លួនឡើងវិញក្នុងប្រទេសអ៊ុយក្រែន បីខែបន្ទាប់ពីខ្លួនបានបញ្ឈប់ប្រតិបត្តិការ ដោយរំពឹងថា រុស្ស៊ីនឹងចាប់ផ្តើមប្រតិបត្តិការយោធានៅក្នុងប្រទេសនេះ។

លោក ប្លីងគែន បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាមេរិកថា ថ្ងៃនេះយើងកំពុងបន្តប្រតិបត្តិការជាផ្លូវការនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងកៀវ។ លោកបន្តថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេការពារប្រទេសរបស់ពួកគេ នៅក្នុងសង្រ្គាមដែលកំពុងបន្តជាមួយរុស្ស៊ី។

ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានចាត់វិធានការបន្ថែម ដើម្បីបង្កើនសុវត្ថិភាពរបស់សហសេវិករបស់យើង ដែលកំពុងត្រឡប់ទៅកាន់ទីក្រុងកៀវ ហើយយើងក៏បានពង្រឹងវិធានការសន្តិសុខ និងពិធីការរបស់យើងផងដែរ។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំប្រទេសអ៊ុយក្រែនបានបិទនៅថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅ ពោលគឺ១០ថ្ងៃមុនពេលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន។ សហរដ្ឋអាមេរិកបានចាប់ផ្តើមជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួននៅថ្ងៃទី១២ ខែកុម្ភៈ។

បុគ្គលិកក្រសួងការបរទេសបានផ្លាស់ប្តូរទីតាំងដំបូងទៅកាន់ទីក្រុងល្វីវ ភាគខាងលិចរបស់អ៊ុយក្រែន ហើយបន្ទាប់មកបានចាកចេញពីប្រទេស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានចូលអ៊ុយក្រែនដើម្បីធ្វើប្រតិបត្តិការយោធាពិសេស៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner