មន្រ្តីជាន់ខ្ពស់អាមេរិក៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្ដនុយក្លេអ៊ែរ ក្នុងកំលុងដំណើរទស្សនកិច្ចរបស់លោក ចូ បៃដិន មកកាន់តំបន់អាស៊ី

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ជែក ស៊ូលីវ៉ាន នៅថ្ងៃពុធនេះបញ្ជាក់ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានបង្ហើបពីលទ្ធភាពនៃការធ្វើតេស្ដនុយក្លេអ៊ែរ ឬមីស៊ីលរបស់កូរ៉េខាងជើង ឬក៏អាចធ្វើតេស្ដទាំងពីរតែម្ដង ក្នុងកំលុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន មកកាន់កូរ៉េខាងត្បូង និងជប៉ុនក្នុងសប្តាហ៍នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯសេតវិមាន ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបានអះអាងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់យើងជឿជាក់ថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលរយៈចម្ងាយឆ្ងាយ ឬនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃដែលលោក ចូ បៃដិន ទៅដល់ ឬបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក មកកាន់តំបន់អាស៊ី។

លោក ស៊ូលីវ៉ាន់ បានបញ្ជាក់ដូច្នេះថា យើងកំពុងរៀបចំដើម្បីត្រៀមសម្រាប់គ្រប់ស្ថានការណ៍ រួមទាំងការបង្កហេតុណាមួយ ក្នុងកំលុងលោក បៃដិន ស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ឬជប៉ុន ហើយសហរដ្ឋអាមេរិកក៏កំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសទាំងពីរលើបញ្ហានេះដែរ និងបានពិភាក្សាជាមួយសមភាគីចិនអំពីបញ្ហាកូរ៉េខាងជើងរួចហើយដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner