បញ្ជូនខ្លួនបុរសមេការសំណង់ម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងបទល្មើស ចេញសែកស្អុយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ជិត ៧,០០០ ដុល្លារក្នុងការទូរទាត់ ថ្លៃគ្រឿងសំណង់ ហើយមិនសងលុយគេ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០១៨។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្សយមានឈ្មោះ ម៉ង់ សាម៉ន ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ អ្នកម៉ៅការសំណង់ មានទីលំនៅផ្ទះលេខ១២០ ផ្លូវ២៨ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។ កាលពីអំឡុង ឆ្នាំ២០១៨ ឈ្មោះ ម៉ ង់ សាម៉ន ជាអ្នកម៉ៅការសំណង់ បានទៅទាក់ទងទិញគ្រឿងសំណង់របស់ដើមបណ្តឹង ជាបន្តបន្ទាប់សរុបទឹកប្រាក់ចំនួន ៦៧០០ ដុល្លារអាមេរិក ដែលការទិញគ្រឿងសំណង់នោះ មេការមិនទាន់បានទូទាត់ប្រាក់ឲ្យ ម្ចាស់បំណុលភ្លាមៗទេ ចេះតែសុំពន្យារពេលម្តងហើយ ម្តងទៀត។

រហូតមកដល់អំឡុងខែកញ្ញា ឆ្នាំ២០២១ ដើមបណ្តឹង បានណាត់ជួបមេការ (ម៉ង់ សាម៉ន) ដើម្បីសួរនាំលុយជំពាក់ថ្លៃគ្រឿងសំណង់នោះ។ ពេលជួបគ្នា មេការសំណង់ បានចេញមូលប្បទានបត្រ (សែកស្អុយ) មួយសន្លឹក ដែលមា ទឹកប្រាក់ ៧៦០០ ដុល្លារអាមេរិ កឱ្យទៅដើមបណ្តឹងសម្រាប់យកទៅបើកនៅធនាគារ ABA ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១។

លុះដល់ថ្ងៃ កំណត់ដើមបណ្តឹង បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់ពីធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់មកវិញ ថា សែកនេះ គ្មានសាច់ប្រាក់ទេ គឺជាសែកស្អុយ ហើយចាប់ពីពេលនោះមកមេការសំណង់ ឈ្មោះ ម៉ង់ សាម៉ន ក៏បានគេចវេះពីម្ចាស់បំណុល មិនព្រមរកការ ដោះស្រាយនោះទេ ទើបបានដើមបណ្តឹងប្តឹងសមត្ថកិច្ច ឱ្យជួយចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅឡើយ៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner