គ.ជ.ប៖ គិតចាប់ពីថ្ងៃ១៦ ខែឧសភា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចែកជូនជាង ៨លានប័ណ្ណ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២២ ខ្លួនបានផ្ដល់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ សរុបចំនួន ៨,៤៩៨,៧៩៣ប័ណ្ណ នៅក្នុងចំណោម ៩,២០៥,៦៨១ប័ណ្ណ ស្មើនឹង ៩២.៣២ភាគរយ។ នេះបើតាមសេចក្ដីជូនដំណឹង នៅថ្ងៃទី១៩ ខែឧសភា នេះ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner