សង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី ក៏បានធ្វើឱ្យទីផ្សារផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់ក្រុងម៉ូស្គូប្រទាញប្រទង់គ្នា ហើយបានបង្កើនឥទ្ធិពលរបស់រដ្ឋឈូងសមុទ្រពែក្សកាតា ដែលបានបញ្ជូនបរិមាណឧស្ម័នធម្មជាតិកាន់តែច្រើនឡើងនៅជុំវិញពិភពលោក

អត្ថបទដោយ៖
AMS OneMinute

អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប ព្យាយាមបិទដង្ហើមសេដ្ឋកិច្ចរុស្ស៊ី ដោយសម្លឹងមើលលើកាតាថាជាប្រភពថាមពលជំនួស ខណៈអ្នកស្រាវជ្រាវថា បរិមាណហ្គាសដ៏ច្រើនអាចឱ្យកាតាក្លាយជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏សំខាន់ទៅអឺរ៉ុប។

ប៉ុន្តែអ្នកវិភាគថា នៅប៉ុន្មានឆ្នាំខាងមុខ ការវិនិយោគរបស់ប្រទេសកាតាលើឧស្ម័នធម្មជាតិ ទំនងជារួមបញ្ចូលគ្នាជាមួយនឹងភាពចលាចលនៃថាមពលដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន ដើម្បីឱ្យកាន់តែជិតស្និទ្ធជាមួយអឺរ៉ុប។

ជាច្រើនឆ្នាំមុន កាតាបានចំណាយជាង ៤៥ប៊ីលានដុល្លារ ដើម្បីសាងសង់រោងចក្រឧស្ម័នថ្មីចំនួន២ និងបង្កើនសមត្ថភាពទិន្នផលប្រចាំឆ្នាំចំនួន ៦៤%។ ឧស្ម័ននោះនឹងចាប់ផ្តើមចូលទីផ្សារនៅឆ្នាំ ២០២៦។

បន្ថែមពីនេះ កាតាមានមូលដ្ឋានទ័ពធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា ប៉ុន្តែប្រទេសនេះនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយអុីរ៉ង់ ដែលរកស៊ីទាញយកឧស្ម័ននៅសមុទ្រជាមួយគ្នា។

ប្រភព៖ NYT

ads banner