អប្សរាព្រឹកនេះ ២០ ឧសភា ២០២២

មាតិការព្រឹក ២០-ឧសភា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L0 ទិវាជាតិនៃការចងចាំជាប្រវត្តិសាស្ត្រ របស់ប្រជាជនកម្ពុជា ថ្ងៃទី២០ ឧសភា ជាការរំលឹកដល់ទង្វើដ៏សែនព្រៃផ្សៃ និងឃោរឃៅបំផុតរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត ៕…ឃ្លីប…

N11- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតចាប់ពីថ្ងៃ១៦ ខែឧសភា ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ត្រូវបានចែកជូនជាង៨លានប័ណ្ណ៕…អានផ្ទាល់

BH1 ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ជាផ្លូវការ សួនរុក្ខជាតិអង្គរ នៅខេត្តសៀមរាប ៕ …ឃ្លីប…

D5  ក្រសួងកសិកម្ម ផ្សព្វផ្សាយ ស្ដីពីគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ បញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម ឆ្នាំ២០២២-២០២៦ ៕ …ឃ្លីប…

C2  អគារសម្ភពនិងថែទាំទារក ជាសមិទ្ធផលថ្មីក្រោមជំនួយមនុស្សធម៌ ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តម្លៃជាង១លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕…អានផ្ទាល់ (ដោយ៖អ៊ុកសំអាន) រដ្ឋមន្ត្រីសុខាភិបាល

D1  អគារមណ្ឌលចត្តាឡីស័ក កម្រិត២ “ត្រាង” ក្នុងស្រុកកំរៀង ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងវិស័យសុខាភិបាល ៕ …អានផ្ទាល់… (ដោយ៖អ៊ុក សំអាន)

វគ្គទី២

C3  វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រគល់វិញ្ញាបនបត្រភាសាចិនជំនាន់ទី១ ដល់សិក្ខាកាមយោធិនចំនួន២២រូប និងប្រកាសបើកវគ្គសិក្សាថ្មី ជំនាន់ទី២៕ …អានផ្ទាល់ (ដោយ៖អ៊ុកសំអាន)

C1  ប្រធានក្រុមការងារ ចុះជួយស្រុកចំនួន៣ នៃខេត្តត្បូងឃ្ញុំ និងកំពង់ចាម ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ១៦០៣នាក់ ដែលមកពីឃុំចំនួន៣ នៃស្រុកជើងព្រៃ៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖ក្រសួងកសិកម្ម)រដ្ឋមន្ត្រីកសិកម្ម

BT3 គណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌដង្កោ ប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិក-សមាជិកាថ្មី ១៨៨នាក់ ៕ …ឃ្លីប…

BH2 អាជ្ញាធរ ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស ក្នុងខេត្តសៀមរាប បានរួមគ្នាប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា នៅកន្លែងតម្កល់អដ្ឋិធាតុជនរងគ្រោះ ដែលបានស្លាប់ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ …ឃ្លីប…

BH3 ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ជួបសំណេះសំណាល និងធ្វើបទ បឋកថា ចែករំលែកចំណេះដឹងបទពិសោធន៍ការងារ ដល់យុវជននៅមូលដ្ឋាន ៕ …អានផ្ទាល់…

វគ្គទី៣៖

BT2 ប្រជាជនជាតិភាគតិច ដែលងាយរងគ្រោះបំផុត ៧៧៨គ្រួសារ នៅខេត្តរតនគិរី ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ៕ …ឃ្លីប…

SB5 ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំក្រែក ស្រុកពញាក្រែក ថ្លែងថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្លួនជានិច្ច និងខិតខំប្រឹងស្តារប្រទេសជាតិឡើងវិញ ៕ …ឃ្លីប…

V3  ឯកឧត្តម ជាវ តាយ និងឯកឧត្តម ម៉ក់ រ៉ា ជួបសំណេះសំណាលជាមួយសមាជិកបក្ស៥០០នាក់ក្នុងសង្កាត់ព្រៃញីជ ៕…អានផ្ទាល់

V2  បិទការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់យុវជនអាយុ១៣ឆ្នាំនៅខេត្តពោធិ៍សាត់ ៕…អានផ្ទាល់

វគ្គទី៤៖ ព្រឹត្តិការណ៍អន្ត-រជាតិ

G5   ហ្វាំងឡង់, ស៊ុយអែតថា នឹងទិញកាំភ្លើង, អាវុធប្រឆាំងរថក្រោះរួមគ្នា៕…អានផ្ទាល់

G1 ហ្វាំងឡង់មិនចង់ឱ្យ NATO ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្លួនឡើយ ទោះក្លាយជាសមាជិកក៏ដោយ ៕…អានផ្ទាល់

G3   រុស្ស៉ីសម្រេចបិទ ការិយាល័យស្ថានីយទូរទស្សន៍កាណាដា CBC នៅទីក្រុងមូស្គូ ជាការសងសឹក

G2  នាយករដ្ឋមន្រ្តីអ៉ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន ដើម្បីអាចឆ្ពោះទៅបញ្ចប់សង្រ្គាម ៕…អានផ្ទាល់

G4   លោក Wang Yi ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយលើកឡើងថា ប្រទេសទាំងពីរគួរតែធ្វើឱ្យបានល្អ នូវរឿងបីនាពេលបច្ចុប្បន្ននេះ ៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner