សម្តេចតេជោ ហ៊ុន សែន អបអរព្រះរាជទិវាបុណ្យច្រត់ព្រះនង្គ័ល (Video Inside)

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បង្ហាញក្តីអបអរព្រះរាជពិធីបុណ្យច្រត់ ព្រះនង្គ័ល បើទោះបីជា ឆ្នាំនេះកម្ពុជាមិនទាន់បានរៀបចំធ្វើបន្ទាប់ពីការអាក់ខានជាបន្តបន្ទាប់ ដោយសារតែជម្ងឹកូវីដ-១៩។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងបណ្តាញសង្គមថា «ថ្ងៃទី១៩ឧសភាឆ្នាំ២០២២ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា​ ប្រារព្ធនូវព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំក្នុងខែពិសាខ។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀង រាល់ឆ្នាំនៅដើមរដូវវស្សា ដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពី ការដាំដុះ និងការបង្កបង្កើនផលរបស់ ប្រជាពលរដ្ឋ។

ជាទម្លាប់ប្រពៃណីនៅក្នុងពិធីច្រត់ព្រះនង្គ័លនេះ គឺដើម្បីការចង់ទស្សទាយពីប្រថ្នូលភោគ ផលកសិកម្ម ដោយក្នុងពិធី គេតែងរៀបនូវចំណីអាហារ៧មុខដាក់លើថាស រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្រា ស្មៅ និងទឹក សម្រាប់គោឧសភរាជ បរិភោគ ក្រោយការភ្ជូរជា និមិត្ត រូបចំនួន៣ជុំលើវាលព្រះមេរុ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner