វៀតណាមមានករណីឆ្លងជំងឺកូវីដ-១៩ថ្មីៗប្រមាណ ១,៧០០ករណីទៀត និង ស្លាប់ម្នាក់

ហាណូយ៖ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីការរកឃើញករណីឆ្លង កូវីដ១៩ ថ្មីៗ ចំនួន ១,៧១៦ករណីបន្ថែមទៀត កាលពីថ្ងៃទី១៩ ឧសភា ២០២២។

រដ្ឋធានីហាណូយនៅតែជាតំបន់ផ្ទុះរីករាលដាលជំងឺនេះខ្លាំងជាងគេ ដោយក្នុងចំណោមឆ្លងថ្មីៗ ម្សិលមិញ រដ្ឋធានីហាណូយ មាន៣៨១ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន ១២៦ករណី និងខេត្ត Phú Thọ ចំនួន១១១ករណី។

កាលពីថ្ងៃទី១៩ ឧសភា វៀតណាមក៏បានរកឃើញករណីអ្នកស្លាប់ថ្មីម្នាក់ទៀតផងដែរ។ គិតត្រឹមថ្ងៃទី១៩ ខែឧសភា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៧០៤,៥២៤នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,៣៨២,៨៨១នាក់ និងស្លាប់សរុបចំនួន ៤៣,០៧៣នាក់៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner