មុខរបរធ្វើកាំបិត ពូថៅ នៅខេត្តកំពង់ស្ពឺ នៅតែទទួលបានការគាំទ្រពីសំណាក់ អ្នករស់នៅតាម ស្រុកស្រែចម្ការ

កំពង់ស្ពឺ៖ មុខរបរធ្វើជាងកំបិត ពូថៅមានតាំងតែពីបុរាណមកនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន បើទោះបីរបស់ប្រើប្រាស់ប្រចាំថ្ងៃ ដូចជាកំបិត ពូថៅ ឬសូម្បីតែរបស់ប្រើប្រាស់ ផ្សេងៗទៀត សម្រាប់ការប្រើ កាប់ ពុះ កាត់ ដោយមានរបស់សម័យថ្មីចូលមកជំនួសច្រើនក្តី ប៉ុន្តែផលិតផលដែល ធ្វើបែបបុរាណ តែវាមានគុណភាពល្អនោះនៅតែទទួលបានការគាំទ្រពីសំណាក់ពលរដ្ឋរស់នៅតាមបណ្តាទីជនបទ។

“តម្រូវការប្រើប្រាស់សម្ភារៈដូចជា កាំបិត ពូថៅ ដែលប្រើប្រាស់ប្រចាំថ្ងៃ ពិតជាមិនអាចខ្វះ បាន ដដែល។អ្នកស្រែចម្ការគាត់នៅតែត្រូវការឧបករណ៍បែបប្រពៃណី ព្រោះជារបស់មានគុណភាពល្អ និង ងាយស្រួលប្រើប្រាស់ណាស់។ខ្ញុំផលិតលក់ដាច់ហូរហែគ្រាន់ដោះស្រាយជីវភាពអញ្ចឹងដែរ ”។នេះជាបញ្ជាក់របស់លោក កើ សារី ជាមេជាងធ្វើកាំបិត ពូថៅ ដែលសព្វថ្ងៃរស់នៅភូមិត្រពាំងលើ ឃុំរកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ ។

លោក សារី បានចំណាយពេលជាង ៣០ឆ្នាំ មកហើយក្នុងការប្រកបរបរធ្វើកាំបិត ផ្គាក់ ពូថៅ កន្រ្តៃ និងរបស់របរប្រើប្រាស់ផ្នែកកសិកម្មមួយចំនួនទៀតសម្រាប់ចិញ្ចឹមគ្រួសារ។របរមួយនេះលោក បាន ចេះតាមរយៈ លោកឪពុក ដែលជាជាងធ្វើកាំបិត ពូថៅល្បីឈ្មោះមួយរូបនៅទីរួមខេត្តកំពង់ស្ពឺតាំង តែពីសម័យមុនមកម្ល៉េះ។

បុរសវ័យ ៥៣ឆ្នាំ រូបនេះបានឱ្យដឹងថាក្នុងមួយថ្ងៃលោកអាចផលិត កាំបិត និងពូថៅចាប់ពី ៥-៦ ដោយអាចលក់ក្នុងពូថៅឬកាំបិតមួយចាប់ពីបួនម៉ឺនដល់ប្រាំមួយ៉ឺនរៀល។ ចំពោះកាំបិត និង ពូថៅរបស់លោកសុទ្ធសឹងធ្វើពីដែក ចន្ទាសឡានដែលអ្នកទិញយកទៅប្រើប្រាស់មុត និងរឹងមាំ ល្អមិនវៀចមិនឆែបដោយងាយឡើយ។៊ប៉ុន្តែបើអ្នកទិញបានទិញយកទៅប្រើប្រាស់ហើយមិន មុត លោកនឹងធានាធ្វើឱ្យថ្មីវិញ។

ជាងកាំបិត មានឈ្មោះតាំងតែពីឪពុករហូតមកដល់បច្ចុប្បន្នទៀតនេះបានឱ្យដឹងថាការធ្វើកាំបិត របស់លោកមានច្រើនបែបក្នុងនេះមានដូចជាកាំបិតផ្គាក់ កាំបិតចែ ។ចំពោះកាំបិតផ្គាក់មានបីបែប។គឺ ផ្គាក់ម៉ូតត្រង់ ផ្គាក់ក្ងុក និងផ្គាក់ចំពុះសេកជាដើម។ដោយឡែកបើពូថៅវិញមានពូថៅ បែបកន្តាំង និងពូថៅបែបកែង។ក្រៅពីនេះលោកក៏មានធ្វើកន្រ្តៃកាត់ដែក កាត់ស័ង្កសី ដែលគេកុម្ម៉ងពីភ្នំពេញ ប្រើមុតល្អថែមទៀត។

ក្នុងសំលៀកបំពាក់ប្រឡាក់ដោយកម្ទេចកំទីធ្យូង។ដែកំពុងកាន់ដែកចន្ទាសយកទៅដុតក្នុង ចង្រ្កានភ្លើង លោក សារី បាននិយាយបណ្ដើរ និងដុតដែកបណ្ដើរ ហើយទាញយកមកដុំដែក បណ្ដើរបានរៀបរាប់បន្ថែមថា ដោយសារមានឈាមជ័រជាអ្នកធ្វើកាំបិត និងឪពុករបស់លោកជា អ្នកធ្វើជាងកំាំបិតពូថៅល្បីឈ្មោះកាលពីមុនមកទើបធ្វើឱ្យប្រជាពលរដ្ឋទាំងជិតឆ្ងាយបាននាំគ្នាទៅរកទិញដល់ទីកន្លែង ធ្វើឱ្យគ្រួសាររបស់លោក មានកម្លាំងចិត្ត ស្វះស្វែងរកវិធីសាស្ត្រ ក្នុងការធ្វើកាំបិត ឱ្យ បាន លឿនមានគុណភាពល្អ ហើយអាចរកប្រាក់ចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់គ្រួសារ។

សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទាំងនេះ ក្រៅពីលក់នៅកន្លែងរោងដែកផ្ទាល់ លោកក៏មានលក់ ទៅឱ្យម៉ូយនានាយកទៅលក់បន្តជាប្រចាំថ្ងៃ ដែលក្នុងនោះមាន ពូថៅ កាំបិត កាំបិតប៉័ងតោ កាំបិតបន្ទោះ កាំបិតផ្គាក់ កាំបិត កណ្ឌៀវ រនាស់ និងឧបករណ៍ប្រើប្រាស់ផ្សេងៗជាច្រើនទៀត។

លោក អំពាវនាវឱ្យពលរដ្ឋជួយគាំទ្រផលិតផលក្នុងស្រុកពីព្រោះថាក្រៅពីមានគុណភាពល្អ ហើយនៅអាចជួយបង្កើតជីវភាពគ្រួសារតាមមូលដ្ឋានថែមទៀត៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner