សម្ដេចតេជោ ហ៊ុន សែន៖ ប្រជាធិបតេយ្យកម្ពុជាកំពុងដំណើរការជាប្រក្រតី ខណៈការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីគណបក្សទាំង១៧ដែលចូលរួម កំពុងប្រព្រឹត្តិទៅដោយរលូន

ស្វីស៖ ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរការប្រជាធិបតេយ្យរបស់កម្ពុជាកំពុងដំណើរការជាប្រក្រតី ខណៈពេលនេះ ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ពីគណបក្សទាំង១៧ដែលចូលរួម កំពុងប្រព្រឹត្តិទៅដោយរលូន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ការឃោសនាបោះឆ្នោត ដែលមាន១៧គណបក្សចូលរួមគឺជាដំណើរការប្រជាធិបតេយ្យរបស់កម្ពុជា។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា គណបក្សនយោបាយនីមួយៗ អាចធ្វើការជួបជុំ ឬការហែក្បួន ព្យុហយាត្រាដោយថ្មើរជើង ឬជា ក្បូនយានយន្ត ចែកខិតបណ្ណ លើកបដា ប្រើឧបករណ៍បំពងសំឡេងចាក់ផ្សាយវីដេអូជាដើម ដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់ខ្លួនស្វែងរកការគាំទ្រពីប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោតដែលធ្វើឡើងនៅរៀងរាល់ ៥ឆ្នាំម្តង។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនាខាងមុខ ដោយមានគណបក្សនយោបាយចំនួន ១៧ចូលរួម ដែលនឹងដណ្តើមយកកៅអីក្នុងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសសរុបចំនួន ១១ ៦២២កៅអី ក្នុងចំណោមឃុំ/សង្កាត់ចំនួន ១ ៦៥២ ខណៈប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតប្រមាណជាង ៩លាន ២សែននាក់៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner