ប្រធានសមាគមកីឡាម៉ូតូទឹកប្រទេសម៉ាឡេស៊ី សរសើរេការរៀបចំរបស់កម្ពុជា និងសន្យាជំរុញភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកំសាន្ត នៅឆ្នាំ២០២៣

ខេត្តព្រះសីហនុ៖ លោក Datuk saffian Omar ប្រធានសមាគមកីឡាម៉ូតូទឹកប្រទេសម៉ាឡេស៊ី បានសរសើរការធ្វើជាម្ចាស់ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកអស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ព្រមជាមួយនឹងសន្យាជំរុញភ្ញៀវទេសចរម៉ាឡេស៊ីមកទស្សនាកំសាន្ត នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២។ ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្រោយកីឡាករម៉ូតូទឹកម៉ាឡេស៊ី ទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតម៉ូតូទឹកវិញ្ញាសា Ranabout Endurance Open ជុំទី១ ខណៈកីឡាករកម្ពុជា លេខ២ និងលេខ៣ កីឡាករថៃ ។
ប្រធានសមាគមកីឡាម៉ូតូទឹកប្រទេសម៉ាឡេស៊ី រូបនេះ បញ្ជាក់ទៀតថា កម្ពុជារៀបចំការប្រកួតនេះបានល្អ បើទោះបីអាកាសធាតុធ្វើឲ្យមានបញ្ហារំខានផ្នែកបច្ចេកទេសបន្តិចបន្តួចក៏ដោយ ក៏គណកម្មការកម្ពុជាធ្វើអោយការប្រកួតកម្រិតអន្តរជាតិនេះ ប្រពឹត្តទៅយ៉ាងរលួន និងជោគជ័យ ។ លោក Datuk Saffian Omar បន្តថា ខេត្តព្រះសីហនុ របស់កម្ពុជា គឺជាតំបន់ទេសចរដ៏ទាក់ទាញ អាចរៀបចំការប្រកួតកម្រិតអន្តរជាតិ និងពិភពលោកបាន មិនចាញ់ទីក្រុងប៉ាតាយា ប្រទេសនោះទេ ។

លោក Datuk saffian Omar បញ្ជាក់ថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ លោកនឹងគៀងគរប្រជាជនម៉ាឡេស៊ីមកសទ្សនាកម្ពុជាអោយបានច្រើន ដើម្បីគាំទ្រការធ្វើជាម្ចាស់ផ្ទះលើកដំបូង សម្រាប់ប្រជាជាតិកម្ពុជា ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកអស៊ីអាគ្នេយ៍ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសម៉ាឡេស៊ីបានបញ្ជូនអត្តពលិកចូលរួមចំនួន៣នាក់ ប៉ុន្តែដោយសារបញ្ហាសុខភាព និងបច្ចេកទេស កីឡាករម៉ាឡស៊ីមកបានតែម្នាក់ ។ លោក Datuk saffian Omar បញ្ជាក់ថា ម៉ាឡេស៊ី គាំទ្រកម្ពុជាសម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូងនេះ ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner