សម្តេចតេជោ ៖ កម្ពុជា និងវៀតណាម ព្រមព្រៀងបោះបង្គោលព្រំដែន ៦ភា គរយទៀត ក្នុងចំណោម ១៦ភាគដែលមិនទាន់ឯកភាព

ស្វីស៖ ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស ក្នុងពេលជួបជាមួយពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុបជាង២ពាន់នាក់ នៅយប់ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា មកដល់ពេលនេះ ក្រុមការងារព្រំដែនកម្ពុជា និងវៀតណាម បានចរចា និងព្រមព្រៀងបោះបង្គោលព្រំដែន ៦%បន្ថែមទៀត ក្នុងចំណោម ១៦% ដែលប្រទេសទាំងពីរ មិនទាន់ ឯកភាព គ្នា ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា បន្ទាប់ពីការចរចា រវាងក្រុមការងារ ព្រំដែន ប្រទេសទាំងពីរ គឺភាគីទាំងពីរ បានព្រមព្រៀងបោះបង្គោលព្រំដែន ៦ភាគរយទៀត ក្នុងចំណោម ១៦% ដែល មិនទាន់ឯកភាពគ្នា កន្លងមក ។ ការព្រមព្រៀង ៦ភាគរយថ្មីនេះ អាចនឹងចុះហត្ថលេខា ក្នុងពេលសម្តេច អញ្ជើញ នាយករដ្ឋមន្ត្រីវៀតណាម មកបំពេញទស្សនកិច្ច នៅកម្ពុជា នាពេលខាងមុខ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអះអាងដែរថា កម្ពុជា មិនបានកាត់ដី ឱ្យវៀតណាម ដូចការលើក ឡើងរបស់ជនមួយចំនួននោះទេ ព្រោះបើគេថា កម្ពុជាកាត់ដីឱ្យវៀតណាម ។ដូច្នេះកម្ពុជា មិន ចាំបាច់ ខំប្រឹងចរចា នាំតែហត់ធ្វើអ្វី បើគង់តែកាត់ដី ឱ្យគេដដែល នោះ?។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យបងប្អូនខ្មែរយើង ដែលរស់នៅអឺរ៉ុប កុំជឿសម្តេច រឿងព្រំដែននេះ តែត្រូវសាកសួរ ទៅកាន់បងប្អូន ដែលរស់នៅកម្ពុជា ហើយ ឱ្យគាត់ទៅព្រំដែន និងទូរស័ព្ទរកគ្នា បើកទូរស័ព្ទ ឱ្យឃើញរូបភាព នៅព្រំដែន ថាតើកម្ពុជាយើង កាត់ដីឱ្យវៀតណាម ដូចគេលើកឡើងឬទេ?៕ ដោយ :វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner