ឯកឧត្តម ឡោ រស្មី និងលោក ភុំ រ៉ា ដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅឃុំទឹកជ្រៅ និងឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ឡោ រស្មី អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ លោក ភុំ រ៉ា ប្រធានក្រុមការងារចុះជួយឃុំទឹកជ្រៅ និងឃុំចុងជាច កាលពីថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២បានអញ្ជើញបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងឃុំទឹកជ្រៅ និងឃុំចុងជាច ។

ឯកឧត្តម ឡោ រស្មី និងលោក ភុំ រ៉ា មានប្រសាស៍ថា «កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះយុទ្ធនាការឃោសនា បោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្រប តាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា»។

ការឃោសនារកសម្លេងឆ្នោតនៅលើទឹកដីឃុំទឺកជ្រៅ និងឃុំចុចជាច ក្បួនឃោសនាមានទាំងរថយន្ត ម៉ូតូ រំលេចដោយទង់ជាតិ និងទង់បក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាច់ផ្កាជានិមិត្តរូប។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ត្រូវបានចាប់ផ្តើម នៅថ្ងៃសៅរ៍ទី២១ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងនោះខេត្តត្បូងឃ្មុំមាន០៧ក្រុង-ស្រុក និង៦៤ឃុំ-សង្កាត់ ការឃោសនានេះ មានរយៈពេល ២សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃនេះរហូតដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

នៅទូទាំងខេត្តត្បូងឃ្មុំ មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ១១រួមមាន៖
១.គណបក្សប្រជាជនកម្ពុជា ២.គណបក្សភ្លើងទៀន ៣.គណបក្សខ្មែររួបរួមជាតិ ៤.គណបក្សហ្វ៊ិនស៊ិនប៉ិច ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ៦.គណបក្សសញ្ជាតិកម្ពុជា ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៨.គណបក្សឆន្ទៈខ្មែរ ៩.គណបក្សយុវជនកម្ពុជា ១០.គណបក្សកែទម្រង់កម្ពុជា និង១១.គណបក្សខ្មែរតែមួយ។
ចំពោះពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្ដិទី៥ ឆ្នាំ២០២២ នៅទូទាំងខេត្ត មានសរុបចំនួន ៤៦៩,៥៦៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ១,៣១៨នាក់៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner