ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់កំពុងមានភាពរាំងស្ទះ បញ្ហាស្មុគ្រស្មាញតូចតាចជាច្រើនអាចនឹងជះឥទ្ធិពលអាក្រក់សម្រាប់លទ្ធផលជាទូទៅ។ សូមលោកអ្នកប្រកាន់ខ្ជាប់គោលការណ៍ ប៉ុន្តែក៏ត្រូវព្យាយាមស្វែងយល់ពីបញ្ហា និងរកផ្លូវដោះស្រាយឲ្យបានល្អប្រសើរផងដែរ។ ក្នុងនោះការបាក់ទឹកចិត្ត ការភ្ជាប់ខ្លួនទៅនឹងបញ្ហា ភាពខ្លាចរអាកំហុស នឹងធ្វើឲ្យអ្នកកាន់តែពិបាកដោះស្រាយបញ្ហាការងារ។ ក្រៅពីនេះ ប្រសិនបើចាំបាច់សូមលោកអ្នកសុំយោបល់ពីមនុស្សដែលគួរទុកចិត្ត ចំណែកការប្រថុយគឺហាមដាច់ខាតក្នុងពេលនេះ។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារអាចសម្រេចបានលទ្ធផលគួរជាទីមោទនភាពក្រៃលែង។ លោកអ្នកអាចនឹងទទួលបានភាពរីករាយយ៉ាងខ្លាំងទាំងក្នុងអាជីព និងសម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួន។ ក្នុងពេលនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ និងមានមនុស្សល្អជាច្រើននៅជុំវិញខ្លួន ដូច្នេះសូមឆក់យកឳកាសថ្ងៃនេះបំពេញក្តីប្រាថ្នារបស់ខ្លួន។ ដោយឡែក ការយកចិត្តទុកដាក់ និងការចែករំលែកវិជ្ជាជីវមានសារសំខាន់ខ្លាំងណាស់ ពីព្រោះលោកអ្នកអាចនឹងទទួលបានផលដ៏ល្អប្រសើរការតបស្នងមកវិញផងដែរ។ ក្នុងនោះ សូមលោកអ្នករក្សាចិត្តកុំឲ្យលង់ក្នុងស្ថានភាពដដែលៗ។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះឃើញថាមានភាពលំបាកក្នុងការសម្រេចកិច្ចការឲ្យបានផ្លែផ្កាគួរជាទីពេញចិត្តណាស់។ លោកអ្នកអាចជួបបញ្ហាច្រើន ពិសេសទាក់ទងនឹងការងារចាស់ផងដែរ។ យកល្អសូមលោកអ្នករក្សាស្ថានភាពទាំងអស់ឲ្យនៅដដែលសិន ហើយរងចាំឳកាសជាថ្មី។ ទន្ទឹមនឹងនេះ លោកអ្នកគួរតែសុំការពិភាក្សា ឬជំនួយពីមនុស្សនៅក្នុងក្រុមការងារ ហើយមិនត្រូវប្រថុយសម្រេចចិត្តចំពោះការងារដែលអ្នកមិនស្គាល់មានចំណេះដឹងឡើយ។ ចំពោះសុខសុវត្ថិភាពនៅរវាងពេលព្រឹកគួរប្រុងប្រយ័ត្នបំផុត កុំចាកចេញពីព្រឹកព្រលឹម។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ រាល់កិច្ចការងារទាំងឡាយដែលអ្នកកំពុងអនុវត្តក្នុងពេលនេះនឹងហុចផលយ៉ាងល្អប្រសើរ។ លោកអ្នកមានមនុស្សជួយទំនុកបម្រុង និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចតាចខ្លះដែលអាចនឹងកើតថ្ងៃនេះគឺអាចដោះស្រាយទៅបានដោយរលូន។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវធ្វើ គឺការបំពេញតួនាទីឲ្យបានល្អ ព្យាយាមបញ្ចប់ការងារទាំងឡាយដែលមាននៅលើតុ។ ក្រៅពីនេះ លោកអ្នកទទួលបានអំណោយផលក្នុងការយល់ដឹង ហើយដោះស្រាយបញ្ហាបានល្អ និងឆាប់រហ័សបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកអាចនឹងប្រទះទំងន់ការងារដែលច្រើនលើសសព្វដង ដូច្នេះការលំបាកខ្លះក៏អាចនឹងកើតមានដែរ។ យកល្អគួរបែងចែកពេលវេលា ចែករំលែកការរងារខ្លះ ព្រមទាំងយកពេលសម្រាកបន្ថែម។ លោកអ្នកអាចនឹងជួបលាភសំណាងនៅរយៈពេលល្ងាច ដូច្នេះសូមរីករាយទទួលយកអំណោយផលនេះ។ ដោយឡែក សម្រាប់ការផ្លាស់ប្តូរស្ថានភាពអាចមើលឃើញថានឹងកើតឡើង ប៉ុន្តែប្រសិនបើអាចរក្សាការងារនានាឲ្យនៅជាធម្មតាសិន។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកមានភាពចម្រើនលូតលាស់ណាស់។ ក្នុងនោះលោកអ្នកអាចធ្វើការងារតាមក្តីប៉ងប្រាថ្នាបាន ដោយគ្មានអ្វីអាចជំទាស់បានឡើយ។ លាភសំណាង និងលទ្ធផលល្អនៃការងារអាចនឹងកំណត់បាននៅរវាងពេលល្ងាច តែសូមលោកអ្នកពាក្យសំដី។ គួរតែនិយាយតែអ្វីដែលអ្នកគិតថា មានប្រយោជន៍ជាជាងភាពស្ងប់ស្ងាត់បានហើយ។ បញ្ហាជម្លោះនានាមិនអាចនឹងកើតឡើងបានទេ ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរដល់ការងារអ្នកឡើយ។ ចំណែកប្រសិនជាអ្នកចង់ចាកចេញ ឬធ្វើពិធីអ្វីមួយ ទិសដែលល្អបំផុតគឺទិសអាគ្នេយ៍។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការរបស់អ្នកមានដំណើរការល្អ ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការចរចា ការផ្លាស់ប្តូរការងារ ឬការបណ្តាក់ទុនថ្មីនេះ។ លោកអ្នកគួរក្សាអ្វីឲ្យនៅជាធម្មតា ពីព្រោះការផ្លាស់ប្តូរក្នុងពេលនេះអាចធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមិនហ្នឹងហ្ន៎។ ទន្ទឹមនឹងនោះជម្លោះ ឬភាពយល់ច្រលំក្នុងរង្វង់ការងារអាចកើតឡើង និងបង្ករផលលំបាកចំពោះស្ថេរភាពការងាររបស់អ្នក។ វិធិសាស្រ្តល្អបំផុតក្នុងថ្ងៃនេះ គួរធ្វើកិច្ចការទាំងឡាយដែលស្ថិតក្រោមការទទួលខុសត្រូវឲ្យបានចប់សព្វគ្រប់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកក្នុងថ្ងៃនេះមានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកអ្នកអាចជួបនឹងភាពរីករាយដែលនាំមកឲ្យដោយមនុស្សដែលនៅជិតស្និត ឬក្រុមគ្រួសារ។ ថ្ងៃនេះលោកអ្នកមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើការងារ ដូច្នេះមិនចាំបាច់ប្រញាប់ពេកទេ។ ដោយឡែក លោកអ្នកអាចមានបញ្ហាបន្តិចបន្តួចទាក់ទងនឹងទំនាក់ទំនងជាមួយមនុស្សក្នុងក្រុមការងារ សូមអត់ធ្មត់ដើម្បីបញ្ចៀសបញ្ហាធំ។ ពិសេសជាងនេះទៅទៀតការពន្យល់មកស្រាយមានសារសំខាន់ក្នុងការរក្សាប្រជាប្រិយភាព និងទំនុកចិត្ត។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកដំណើរការទៅដោយភាពទទួលខុសត្រូវ លោកអ្នកអាចមានលទ្ធភាពដឹកនាំក្រុមការងារដោយជោគជ័យ។ ពាក្យសំដី និងគំនិតយោបល់របស់អ្នកទទួលបានការគាំទ្រយ៉ាងខ្លាំង ដូច្នេះសូមប្រើពេលវេលានេះបង្ហាញគម្រោងការងារដែលអ្នកមានគិតគូរ។ លោកអ្នកក៏អាចធានាថានឹងទទួលបានដំណឹងល្អទាក់ទងនឹងកិច្ចការ ឬការតម្លើងប្រាក់បៀវត្សរ៍ផងដែរ។ ដោយឡែក សូមព្យាយាមធ្វើការងារតែមួយ ភាពយល់ច្រលំ និងការភ្លេចភ្លាំងអាចកើតឡើង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ភាពសំណាង និងផលលាភក្នុងកិច្ចការងារមានកំរិតខ្ពស់។ លោកអ្នកអាចសម្រេចចិត្តធ្វើការងារតាមក្តីប្រាថ្នា ហើយគ្មានអ្វីដែលគួរព្រួយបារម្ភនោះទេ ពីព្រោះថ្ងៃនេះធានាថាមិនមានភាពរាំងស្ទះណាមួយមករំខានភាពរីកចម្រើនរបស់អ្នកឡើយ។ ដោយឡែក ធ្វើយ៉ាងណាពិចារណាឲ្យមានវែងឆ្ងាយចំពោះរាល់ពត៌មានដែលអ្នកទទួលបាន។ ក្នុងនោះភាពឆេវឆាវ និងគំនិតអគតិមិនមែនជាជម្រើសល្អក្នុងថ្ងៃនេះទេ។ ប្រសិនបើលោកអ្នកកំពុងធ្វើការទាក់ទងនឹងការលក់ដូរទិញចូលចលន ឬអចលនទ្រព្យគឺនឹងទទួលបានប្រាក់ចំណេញច្រើនលើសពីការរំពឹងទុក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ អាជីពរបស់អ្នកកំពុងជួបភាពរាំងស្ទះ និងភាពមន្ទិលសង្ស័យ។ ចូរស្តារស្ថានភាពការងារដោយព្យាយាមក្តោបក្តាប់ស្ថានការណ៍ ​និងភាពប្រែប្រួលនានានៅជុំវិញខ្លួន។ ក្នុងពេលនេះប្រយ័ត្នាការបាត់បង់ ឬការភ្លេចភ្លាំងក្នុងការអនុវត្តការងារ ពីព្រោះកំហុសនេះអាចនឹងពិបាកក្នុងការកែប្រែ។ លោកអ្នកគួរយកចិត្តទុកដាក់ក្នុងការប្រាស្រ័យទាក់ទង និងការផ្សព្វផ្សាយពាណិជ្ជកម្មបន្ថែម។ ភាពស្ងប់ស្ងាត់នៃដំណើរការងារអាចនឹងជះឥទ្ធិពលដល់លទ្ធផលការងារដែលអ្នកគួរទទួលបាន ព្រមទាំងធ្វើឲ្យអ្នកអាចឈានទៅដល់ការយល់ដឹងពីមនុស្សក្នុងបរិស្ថានជុំវិញផង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារថ្ងៃនេះមានដំណើរការទៅដោយប្រក្រតី ប៉ុន្តែវាមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើគម្រោងការ និងការធ្វើទំនាក់ទំនង។ លោកអ្នកអាចនឹងពិបាកក្នុងការអនុវត្តការងារដោយឯកឯង ដូច្នេះសូមសហការ ឬធ្វើការជាក្រុមទើបជាការល្អប្រសើរ។ ភាពអត់ធ្មត់ក្នុងពេលនេះត្រូវតែមានកំរិតខ្ពស់ ពីព្រោះជម្លោះអាចកើតឡើង និងអាចជះឥទ្ធិពលដល់អារម្មណ៍អ្នកជាសំខាន់។ ក្រៅពីនេះសូមបោះបង់អតីតកាលដែលអវិជ្ជមាន ហើយព្យាយាមចាប់យកស្ថានភាពថ្មីៗ។ ប្រការសំខាន់ សូមលោកអ្នកជឿជាក់លើខ្លួនឯង ពីព្រោះលោកអ្នកពិតជាមានលទ្ធភាពពេញលេញ។

ចំណាំ៖

ឆ្នាំទាំង៤ ឆ្លូវ ម្សាញ់ វក រកា រាសីឡើងខ្ពស់ត្រដែត។ ការចេញដំណើររបស់លោកអ្នកក្នុងពេលនេះនឹងនាំមកវិញនូលាភសំណាង លុយកាក់ និងភាពរីកចម្រើនក្នុងអាជីព។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner