អប្សរាព្រឹកនេះ ២៣ ឧសភា ២០២២

 

មាតិការព្រឹក ២៣-ឧសភា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

HS1 – ក្នុងពិធីជួបសំណេះសំណាលរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុប ប្រមាណជាង២១០០នាក់ នាឱកាសដែលសម្តេចអញ្ជើញចូលរួមកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយលើកឡើងចំណុចមួយចំនួនថា ហេតុអ្វីបានជាសម្តេច តែងតែលើកឡើងពីសន្តិភាព ថាតើសន្តិភាព មានសារៈសំខាន់យ៉ាងណា?…ឃ្លីប…

C5  គណៈកម្មាធិការរៀបចំការបោះឆ្នោត គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពី សភាពការណ៍ទូទៅថ្ងៃទីពីរ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕ …អានផ្ទាល់ (ដោយ៖សេឌី) ចប់

C4  ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ១៩នោះទេ ក្នុងរយៈពេល១៥ថ្ងៃជាប់គ្នា, ចំណែកអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ក៏គ្មានដែរ។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៦,២៦២ នាក់, អ្នកជាសះស្បើយសរុបចំនួន១៣៣,២០១នាក់, ស្លាប់សរុបចំនួន៣,០៥៦នាក់ ៕…អានផ្ទាល់ (ដោយ៖សេឌី) ចប់

C3  សាលារាជធានីភ្នំពេញ ជូនដំណឹងពីទីតាំងការចាក់វ៉ក់សាំងបង្ការជំងឺកូវីដ ដូសទី៥ ជូនដល់ថ្នាក់ដឹកនាំ    មន្ត្រីរាជការ និងបុគ្គលិកទូទាំងខណ្ឌទាំង១៤ ៕…អានផ្ទាល់ (ដោយ៖សេឌី)

C1  សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញដល់ទីក្រុងហាណូយ ដើម្បីចូលរួមពីធីបិទការប្រកួតស៊ីហ្គេមលើកទី៣១ និងទទួលទង់ស៊ីហ្គេមលើកទី៣២ សម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខ ៕…អានផ្ទាល់ (ដោយ៖សេឌី)

C6  កីឡាករគុនខ្មែរ យ៉េន ឌីណា ដណ្ដើមបានមេដាយមាសទី៩ ជូនជាតិ ក្រោមការអញ្ជើញទស្សនាផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់។  …អានផ្ទាល់ (ដោយ៖សេឌី)

វគ្គទី២

SB1  ឯកឧត្តម  វង  សូត  អញ្ជើញបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ ក្នុងស្រុកពញាក្រែក៕…អានផ្ទាល់

C2  គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ ៕…អានផ្ទាល់ (ដោយ៖សេឌី)

BH1  គណបក្យនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុមព្រឹក្សា ឃំសង្កាត់ ឣាណត្តិទី៥ ឆ្នាំ២០២២ ទាំង៦ នៅខេត្តកំពត ត្រូវបានបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជាបណ្តើរៗហើយ ៕ …អានផ្ទាល់…

BH2  គណបក្យនយោបាយទាំង៤ ដែលបានឈរឈ្មោះ បោះឆ្នោត ជ្រើសរើស ក្រុមព្រឹក្សារ ឃុំសង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ នៅខេត្ត កែបត្រូវបានបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជាបណ្តើៗ ហើយ ៕ …អានផ្ទាល់…

C7  ដីសម្បទានសង្គមកិច្ចចំនួន ២៥៤ក្បាលដីនៅក្នុងឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ត្រូវបានធ្វើពិធីប្រកាសបិទផ្សាយទិនិ្នន័យជូនអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ ៕…អានផ្ទាល់

C8  ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះអប់រំផ្សព្វផ្សាយ បង្ការជំងឺកូវីដ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ៕…អានផ្ទាល់

V3  គណបក្សឃុំកំពង់ពពិលបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត៕…អានផ្ទាល់

វគ្គទី៣៖

R149 បន្តយុទ្ធនាការសប្បុរសធម៌ «ធុងចល័តសហគមន៍» ដើម្បីជួយអ្នកខ្វះខាតតាមដងផ្លូវ។

នៅតាមដងផ្លូវដ៏មមាញឹកនៃរាជធានីភ្នំពេញ រៀងរាល់ម៉ោង៤ រសៀល យើងនិងឃើញធុងមួយ ដែល មានសណ្ឋានដូចទូទ្រវែង ដែលដាក់នៅលើស៊ីក្លូមួយ ដឹកដោយបុរសចំណាស់ម្នាក់ ដោយតុបតែង ទៅ ដោយគំនូរចម្រុះពណ៌ និងមានពាក្យមួយជួរថា «អ្នកមានដាក់ អ្នកខ្វះដក»។ តើធុងនោះជាអ្វីទៅ? …ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្ត-រជាតិ

G5   ហ្វាំងឡង់, ស៊ុយអែតថា នឹងទិញកាំភ្លើង, អាវុធប្រឆាំងរថក្រោះរួមគ្នា៕…អានផ្ទាល់

G1 ហ្វាំងឡង់មិនចង់ឱ្យ NATO ដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ឬបង្កើតមូលដ្ឋានទ័ពលើទឹកដីខ្លួនឡើយ ទោះក្លាយជាសមាជិកក៏ដោយ ៕…អានផ្ទាល់

G3   រុស្ស៉ីសម្រេចបិទ ការិយាល័យស្ថានីយទូរទស្សន៍កាណាដា CBC នៅទីក្រុងមូស្គូ ជាការសងសឹក

G2  នាយករដ្ឋមន្រ្តីអ៉ីតាលី អំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ នៅអ៊ុយក្រែន ដើម្បីអាចឆ្ពោះទៅបញ្ចប់សង្រ្គាម ៕…អានផ្ទាល់

G4   លោក Wang Yi ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយ រដ្ឋមន្ត្រីការបរទេសជប៉ុន ដោយលើកឡើងថា ប្រទេសទាំងពីរគួរតែធ្វើឱ្យបានល្អ នូវរឿងបីនាពេលបច្ចុប្បន្ននេះ ៕…អានផ្ទាល់

G6 សហរដ្ឋអាមេរិក រកឃើញករណីដំបូងនៃជំងឺអុតស្វា ក្នុងឆ្នាំ២០២២នេះ៕…អានផ្ទាល់

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner