អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងដល់ ៥២៧លាន៧១ម៉ឺននាក់ ក្នុងនោះស្លាប់ ៦លាន៣០ម៉ឺននាក់ និងជាសះស្បើយ ៤៩៧លាន៩៧ម៉ឺននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥២៧,៧១៥,៨៧៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣០០,៣៩២នាក់ និងជាសះស្បើយឡើងវិញ ៤៩៧,៩៧៨,៧៨១នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៨៥,០០៤,៤៣៨នាក់ ស្លាប់ចំនួន ១,០២៨,៩២៤នាក់ និងជាសះស្បើយចំនួន ៨១,៦៣២,១៤៧នាក់។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,១៣៨,៣៩៣នាក់ ស្លាប់ចំនួន ៥២៤,៤៥៩នាក់ និងជាសះស្បើយ ៤២,៥៩៩,១០២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣០,៧៩១,២២០នាក់ ស្លាប់ ៦៦៥,៦៨០នាក់ និងជាសះស្បើយ ២៩,៨៣២,០១៩នាក់ ៕ ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner