INT.WHO ព្រមានថា ជំងឺអុតស្វាអាចនឹងបន្តឆ្លងរីករាលដាលខ្លាំងនាពេលអនាគត

ហ្ស៊ឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃសៅរ៍សប្តាហ៍មុនបានព្រមានថា នឹងមានករណីឆ្លងជំងឺអុតស្វាថ្មីៗបន្ថែមទៀត នៅតាមបណ្តាប្រទេសដែលមិនទាន់មានករណីឆ្លងនៅឡើយ។

ទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា គិតត្រឹមថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ករណីដែលត្រូវបានរកឃើញមានចំនួន ៩២ករណី និងករណីសង្ស័យថា កើតជំងឺអុតស្វាមានចំនួន ២៨ករណីត្រូវបានរាយការណ៍ពីរដ្ឋសមាជិកចំនួន ១២ ដែលមិនធ្លាប់កើតមានជំងឺរាតត្បាតប្រភេទនេះ ខណៈបច្ចុប្បន្ននៅពុំទាន់អ្នកស្លាប់ពាក់ព័ន្ធនឹងជំងឺឆ្លងនេះនៅឡើយទេ។

ករណីដែលត្រូវបានបញ្ជាក់ និងសង្ស័យភាគច្រើនត្រូវបានរាយការណ៍ដោយប្រទេសអង់គ្លេស អេស្ប៉ាញ និងព័រទុយហ្គាល់ នៅសល់ពីអូស្ត្រាលី បែលហ្សិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ស៊ុយអែត និងសហរដ្ឋអាមេរិក។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ករណីដែលបានរាយការណ៍មកទល់ពេលនេះ មិនមានទំនាក់ទំនងការធ្វើដំណើរទៅកាន់តំបន់ដែលមានមេរោគទេ។ ករណីទាំងអស់ដែលសំណាកត្រូវបានបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្ត PCR ត្រូវបានកំណត់ថា បានឆ្លងមេរោគមកពីអាហ្វ្រិកខាងលិច៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner