ឯកឧត្តម ហ៊ុន ម៉ាណែត៖ យុវជនជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា អស់រយៈកាលជិត ៧១ឆ្នាំ មកហើយ

ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារ គណបក្សថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម លើការងារយុវជន បានបញ្ជាក់ថា យុវជនជាកម្លាំង ស្នូលរបស់គណបក្សប្រជាជនកម្ពុជា អស់រយៈកាលជិត ៧១ឆ្នាំ មកហើយ ទាំងក្នុងការផ្តួលរំលំរបប អាវខ្មៅប៉ុលពត ព្រមទាំងការនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានរីកចម្រើនរុងរឿង ហើយកម្លាំងស្នូលដ៏រឹងមាំនេះក៏នៅតែបន្តចូលរួមចំណែកយ៉ាងពេញទំហឹងប្រកបដោយថាមពលខ្លាំងក្លាក្នុងនាមជាកម្លាំងបន្តវេន សម្រាប់អនាគតដែលកាន់តែប្រសើរឡើងថែមទៀត។

ការបញ្ជាក់ខាងលេីនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារ និងសកម្មជនយុវជន ទូទាំងខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការជ្រើសរើសគណបក្សនយោបាយ ក្នុងការដឹកនាំប្រទេស គឺប្រៀបបានទៅនឹងដំណើរការកសាងសំណង់អគារគេហដ្ឋានមួយដូច្នោះដែរ ដោយចាប់ផ្តើមពីការជ្រើសរើសយកស្ថាបត្យករ និងវិស្វករដែលមានជំនាញត្រឹមត្រូវ ប្រកបដោយ បទពិសោធន៍ច្បាស់លាស់ ដើម្បីធ្វើការគិតគូរឱ្យគ្រប់ជ្រុងជ្រោយ ដើម្បីធានាបានទាំងសោភ័ណភាព សុវត្ថិភាពនិងផាសុកភាពបន្ទាប់មកទើបត្រូវការអ្នកសាងសង់ដែលកេរ្តិ៍ឈ្មោះប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីធានាបានភាពនូវភាពរឹងមាំយូរអង្វែងរបស់របស់អគារ។

ក្នុងន័យនេះ សម្តេចតេជោ ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក៏ដូចជាបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កា ត់ របស់គណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស គឺសុទ្ធតែជាអ្នកមានបទពិសោធន៍ ជាក់ស្តែង យ៉ាងលើសលប់ក្នុងការរចនាតាក់តែង និងអនុវត្តនូវគោលនយោបាយនានាសម្រាប់ការដឹកនាំ និង គ្រប់គ្រងប្រទេសទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយធ្លាប់សម្រេចបាននូវស្នាដៃ និងសមិទ្ធផល លេចធ្លោជាច្រើនកន្លងមកហើយ។ ការបន្តនូវស្មារតី និងសកម្មភាពដ៏ឧត្តុង្គឧត្តមនេះ ក៏នៅតែជាការ ប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាគ្រប់ៗរូប។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអរគុណដល់គណៈកម្មាធិការគណបក្ សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ក្រុមការងារចុះជួយមូលដ្ឋានគ្រប់ថ្នាក់ ក្រុមការងារយុវជន គណបក្សខេត្ត និងអង្គការចាត់បក្សជារចនាសម្ព័ន្ធចំណុះទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញ ភារកិច្ចប្រកបដោយសាមគ្គីភាពក្នុងនាមជាកម្លាំងសរុប ដើម្បីបម្រើការពារប្រជាប្រពលរដ្ឋក្នុង មូលដ្ឋាន បានជាប់ជាប្រចាំ និងក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់នៃការប្រយុទ្ធជំងឺ រាតត្បាតសាកលកូវីដ-១៩ ក្នុងរយៈពេលជាង ០២ ឆ្នាំកន្លងទៅនេះ៕ ដោយ៖ពលជ័យ

ads banner