ថៃ៖ មនុស្សជាង បួនពាន់នាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ២៩នាក់ស្លាប់ក្នុងថ្ងៃនេះ

បាងកក៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៤,០៩៩ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៤,០៩៧ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ពីរ ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ២៩នាក់ បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈ អ្នកជំងឺចំនួន ៨,៨៥៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយ ជា សះស្បើយ។

ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,៤១៥,៥៩៣ ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៧៧៥នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣៣លាននាក់ គិតត្រឹមព្រឹកថ្ងៃទី២៣ ឧសភា ២០២២។

ប្រទេសថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៦លានដូស ក្នុងនោះប្រជាជន ជាង ៥២.១០លាននាក់ (៧៤.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៧.២៩លាននាក់ (៣៩.១%) បានចាក់ដូសជំរុញ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner