ឡាវប្រាប់ឲ្យប្រជាពលរដ្ឋសន្សំសំចៃប្រេងឥន្ទនៈក្នុងពេលខ្សត់

វៀងចន្ទន៍៖ នៅប្រទេសឡាវសាធារណជន ត្រូវបានណែនាំឱ្យចៀសវាងការធ្វើដំណើរដោយមិនចាំបាច់ សន្សំសំចៃប្រេងសម្រាប់កសិកម្ម។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងសមាគមឥន្ធនៈ និងហ្គាសឡាវ កំពុងជំរុញឱ្យសាធារណជន ប្រើប្រាស់ប្រេងឥន្ទនៈដោយសន្សំសំចៃ និងកុំធ្វើដំណើរដោយមិនចាំបាច់ ដើម្បីឱ្យប្រេងបម្រុងមានគ្រប់គ្រាន់ប្រើប្រាស់សម្រាប់ធ្វើកសិកម្ម និងសកម្មភាពសំខាន់ៗផ្សេងទៀត។

ពួកគេនិយាយថា ការប្រើប្រាស់ប្រេងឥន្ធនៈដោយប្រុងប្រយ័ត្ន គឺជាមធ្យោបាយតែមួយគត់ដើម្បីដោះស្រាយការខ្វះខាតនាពេលបច្ចុប្បន្ន។ កសិករមួយចំនួនបានត្អូញត្អែរថា ពួកគាត់មិនអាចបង្កបង្កើនផលបាន ដោយសារកង្វះខាតសាំង ហើយបានអំពាវនាវឱ្យភាគីពាក់ព័ន្ធចាត់វិធានការដោះស្រាយវិបត្តិនេះឱ្យបានឆាប់រហ័ស។

ការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេសឡាវ អាចប្រឈមនឹង កង្វះខាត ធ្វើឲ្យរដ្ឋាភិបាលបានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីដោះស្រាយការឡើងថ្លៃប្រេងឥន្ធនៈ និងការភ័យស្លន់ស្លោក្នុងការទិញប្រេងទុក។

អ្នកប្រើប្រាស់ត្រូវតម្រង់ជួរជាច្រើនម៉ោងដើម្បីទិញប្រេងឥន្ធនៈស្តុកទុក ខណៈដែលស្ថានីយ៍ប្រេងឥន្ធនៈជាច្រើនត្រូវបានបិទកាលពីសប្តាហ៍មុន៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner