នគរបាលខណ្ឌឫស្សីកែវ បន្តផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយឥតគិតថ្លៃ

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ បន្តផ្តល់ជូន សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយឥតគិតថ្លៃ។

លោកវរសេនីយ៍ឯក ហ៊ាង ថារេត អមដោយលោកវរសេនីយ៍ទោ ថន ថេន អធិការរងខណ្ឌ លោកវរសេនីយ៍ត្រី មៀច ណូន នាយផ្នែក នាយនគរបាលប៉ុស្ដិ៍ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានបន្តចុះពិនិត្យ និងចុះហត្ថលេខាដោយផ្ទាល់ លើសៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងសំណុំឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ នៅក្រោយឃ្លាំងសាំង ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

លោកវរសេនីយ៍ឯក ហ៊ាង ថារេត ក៏សូមអំពាវនាវឱ្យទៅធ្វើនៅតាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ឬអញ្ជើញទៅទំនាក់ទំនងនៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីជួបជំនាញផ្នែកអត្តសញ្ញាណកម្ម ក្នុងសាកសួរព័ត៌មាន និងបំពេញបែបបទធ្វើផ្តល់សៀវភៅស្នាក់នៅ «ក២» សៀវភៅគ្រួសារ «ក៤» និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ដោយ :ប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner