សម្តេចតេជោ ហ៊ុន សែន ផ្តល់សុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំ UN ESCAP (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានចូលរួមថ្លែងនូវសុន្ទរកថាគន្លឹះមួយ នៅថ្ងៃទី២៣ឧសភានេះ តាមរយៈសារវីដេអូថតទុកមួយក្នុងកម្មវិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់អង្គការ UN ESCAP ។

អង្គការ UN ESCAP គឺជាគណៈកម្មការសេដ្ឋកិច្ចនិងសង្គមកិច្ច សម្រាប់អាស៊ី និង ប៉ាស៊ីហ្វិក នៃអង្គការសហប្រជាតិ។ សន្និបាត UN ESCAP ប្រចាំឆ្នាំលើកទី ៧៨នេះ បានរៀប ចំធ្វើអនឡាញក្នុងក្រុងបាងកកប្រទេសថៃ រវាងពីថ្ងៃទី២៣ដល់២៧ឧសភា។

បើទោះបីជាសម្តេចតេជោ ហ៊ុន សែន កំពុងបំពេញកិច្ចការមមាញឹកក្នុងប្រទេសស្វីសក្នុងការ ចួលរួមវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងក្រុងដាវ៉ូស នោះក៏ដោយ, សម្តេចនៅតែឆ្លៀតឳកាស រៀបចំទុកជាស្រេច នុវសុន្ទរកថាគន្លឹះដើម្បីចូលរួមក្នុងសន្និបាតប្រចាំឆ្នាំលើកទី៧៨ របស់ អង្គការUN ESCAP នោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបញ្ហាជម្ងឺកូវីដ១៩, បញ្ហាវ៉ាក់សាំងជាពិសេសការចែក រំលែកវ៉ាក់សាំងដែលជាអាវុធយុទ្ធសាស្ត្រគន្លឺះនៃការយកឈ្នះលើសមរភូមិប្រយុទ្ធកូវីដ១៩, ការពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ច, ការតភ្ជាប់ប្រជាជននិងប្រជាជនជាពិសេសក្នុង វិស័យទេសចរណ៍, បញ្ហាវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, បញ្ហាសន្តិសុខស្បៀង និងបញ្ហាមួយ ចំនួនទៀត។

គួរបញ្ជាក់ថា សន្និបាតឆ្នាំនេះ បានស្ថិតក្រោមប្រធានបទ «របៀបវារៈរួមដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក» ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner