ការស៊ើបអង្កេតលើបុរសគប់ស្បែកជើងសម្តៅមកនាយករដ្ឋមន្ត្រី នៅតែបន្ត (Video Inside)

ករណីស៊ើបអង្កេតលើបុរសខ្មែរសញ្ជាតិអាមេរិក ដែលបានប្រើស្បែកជើង គប់សម្តៅមក សម្តេចតេជោ ហ៊ុន សែន ក្នុងសហរដ្ឋអាមេរិក នៅមិនទាន់បានបង្ហើបនូវលទ្ធផលអំពីភាពវិវត្តន៍ ចុងក្រោយនោះឡើយ។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា លោកឆាតរ៉ូដឹមៀ បាន ប្រាប់អ្នកកាសែតក្នុងស្រុកបញ្ជាក់នៅថ្ងៃនេះថា គេនៅមិនទាន់មានអ្វីដែលនឹងអាចបញ្ជាក់ បន្ថែមទៀតឡើយ បន្ទាប់ពីមានកម្លាំងស៊ើបអង្កេត FBI អាមេរិក បានចុះទៅដល់គេហដ្ឋាន ជនសង្ស័យ អ៊ុក ទូច ដែលរស់នៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ានោះមក។ 

គួរបញ្ជាក់ថាកាលពីថ្ងៃទី ១៩ឧសភា មន្ត្រី FBI បីរូបបានចុះទៅសាកសួរជនសង្ស័យ អ៊ុក ទូច នោះ ដែលជាផ្នែកមួយនៃ ការស៊ើបអង្កេត ដោយសារតែជនសង្ស័យរូបនោះ បានបំពាននឹងឥស្សរជនបរទេស ដែលជាភ្ញៀវអញ្ជើញដោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

ជនសង្ស័យឈ្មោះ អ៊ុក ទូច បាននិយាយសារភាពនូវគំរោងដែលចង់ប្រព្រឹត្តអំពើហិង្សាដាក់ លើសម្តេចតេជោ ហ៊ុន សែន ជាច្រើនដង និងបញ្ជាក់ថាគាត់ទើបនឹងអាចមានឳកាសបានធ្វើ ដោយការគ្រវែងស្បែកជើងនេះ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ខណៈដែលបានបន្លំខ្លួន ក្នុងហ្វូងមនុស្សជាច្រើនដែលកំពុងថតរូប Selfie​ ជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១១ឧសភានៅមុខសណ្ឋាគារមួយក្រោមកិច្ចជួយការពារសន្តិសុខរបស់កម្លាំង រដ្ឋបាលអាមេរិក។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner