៤ខែដើមឆ្នាំ២០២២ កម្ពុជានាំចេញដំឡូងមីបានជិត ២លានតោនទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ រយៈពេល ០៤ខែដើមឆ្នាំ២០២២នេះ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជាមានចំនួនជាង ១.៨លានតោនទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងនោះនាំចេញចំណិតដំឡូងមីក្រៀម មានចំនួន ១,៣៧១,៥៩០តោន កើនឡើង ១៦.៥៣% ដំឡូងមីស្រស់មានចំនួន ៤១១,៧០០តោន កើនឡើង ៣៣.៧៨% ម៉្សៅដំឡូងមីមានចំនួន ៣២,៤៩៦តោន កើនឡើង ១០០% និងកាកសំណល់ដំឡូងមីមានចំនួន ៦,៥៨៩តោន កើនឡើង ១០០%។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បើតាមមន្រ្តី និងកសិករដាំដំឡូងមី ទីផ្សារដំឡូងមីរបស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ មានស្ថានភាពល្អប្រសើរជាងឆ្នាំមុន ទាំងការនាំចេញ និងតម្លៃ ដោយតម្លៃបានកើនឡើងចន្លោះពី២០ ទៅ ៥០រៀលក្នុងមួយគីឡូក្រាម។

ប្រទេសវៀតណាម និងថៃ ជាទីផ្សារនាំចេញសំខាន់របស់កម្ពុជា ដែលបាននាំចេញដំឡូងមីក្រៀម និងដំឡូងមីស្រស់ ចំណែកសហរដ្ឋអាមេរិក ណេដឺឡែន និងអ៊ីតាលី បាននាំចូលម្ស៉ៅដំឡូងមី ៕ ដោយ៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner