ប្រធានក្រុមការងារគណបក្ សចុះមូលដ្ឋានស្រុកអូររាំងឪ បន្តស្វែងយល់ពីសុខទុក្ខប្រជាជន

ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នាថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិកសមាជិកានៅមណ្ឌលសកម្មភាពភូមិខ្នប់ដំរីជើង ឃុំដំរិល។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត និងក្រុមការងារ ចុះពិនិត្យទីតាំងជាក់ស្តែងតំបន់ស្ទឹងយ៉ាង ឬបន្ទាយឆាក ស្ថិតក្នុងទីតាំងភូមិសាស្ត្រឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំផែនការមេសម្រាប់បរិស្ថាន និងទេសចរណ៍ប្រវត្តិសាស្ត្រ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner