អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC)បើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈដើម្បីបង្កើនការយល់ដឹងពីផលវិបាកនៃអំពើហិង្សាក្នុងគ្រួសារ ទាក់ទងនឹងយេនឌ័រនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ ដើម្បីចូលរួមដោះស្រាយឧបសគ្គចំបងមួយចំនួន ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមការគាំទ្ររបស់ការិយាល័យកិច្ចការបរទេសន សហព័ន្ធអាល្លឺម៉ង់ បានបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានសាធារណៈ ដែលនឹងដំណើរការក្នុងរយៈពេល ៦ខែ ក្នុង គោលបំណងពង្រឹងទំនាក់ទំនងរវាងសហគមន៍ និងមន្ត្រីនគរបាល ព្រមទាំងជូនដំណឹងដល់សាធារណៈជនអំពីសេវា កម្មគាំទ្រនានាដែលមានស្រាប់ ដើម្បីដោះស្រាយឧក្រិដ្ឋកម្មនអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមវត្តមាន ឯកឧត្តម ឧត្តមសេនីយ៍ឯកជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោក Felip De La Torre អ្នកសម្របសម្រួលប្រចាំតំបន់ គ្រប់គ្រងព្រំដែន UNODC ,ROSEAP លោកស្រី ស ស៊ីណែត អគ្គនាយិការថនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារី និងលោកស្រី Angelika Stauder លេខាទី១និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជា។ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី ២៤ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ៊ីយ៉ាត ភ្នំពេញ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បាន មានប្រសាសន៍ក្នុងពិធីសម្ពោធនេះ ដោយសង្កត់ធ្ងន់លើ សារៈសំខាន់នៃការគ្របដណ្តប់ទៅលើសហគមន៍ដែលងាយ រងគ្រោះបំផុត។អំពើហឹង្សាពីដៃគូរស្នឹទ្ធស្នាលរួមមានអំពើហឹង្សាលើរាងកាយ ផ្លូវភេទឬផ្លូវចិត្តគឺជាអំពើហឹង្សាដែលកើឡើងញឹងញាប់បំផុតទៅលើស្រ្តីនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តម បន្តថាបើទោះបីជា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាទាក់ទងនឹង យេនឌ័រក៏ដោយ ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាការពង្រឹងសមត្ថភាព និងជំនាញ ដល់មន្ត្រីនរគបាល ក្នុងការបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះជនរងគ្រោះដោយសារអំពើហិង្សាទាក់ទងនឹងយេនឌ័រ ។

លោក Felipe De La Torre អ្នកសម្របសម្រួលប្រចាំតំបន់អាស៊ីអាគ្នេហ៍ និងប៉ាស៊ីហ្វិក នៃ UNODC បានមាន ប្រសាសន៍ថា៖ “UNODC មានសេចក្តីសោមនស្សរីករាយណាស់ដែលបានចូលរួមចំណែកដល់ផែនការសកម្មភាព ជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី តាមរយៈយុទ្ធនាការផ្សព្វផ្សាយព័ត៌មាន ធារណៈនេះ។ យើងមានគោលបំណងបញ្ជ្រាបចំណេះដឹង អំពីផលប៉ះពាល់នៃអំពើហិង្សាទាក់ទងនឹងយេនឌ័រដែលកើតឡើងនៅក្នុងទីក្រុងភ្នំពេញ និងដើម្បីឱ្យប្រជាជនបានយល់ដឹងអំពីសេវាកម្មដែលមានសម្រាប់ជនរងគ្រោះ។ អំពើ ហិង្សាទាក់ទងនឹងយេនឌ័រ មិនត្រឹមតែប៉ះពាល់ដល់ជនរងគ្រោះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង សង្គមរបស់សហគមន៍ផងដែរ។

លោកស្រី ស ស៊ីណែត អគ្គនាយិការថនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍សង្គមនៃក្រសួងកិច្ចការនារីដែលទទួលស្គាល់ថាជាជើឯកប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាទាក់ទងនឹងយេនឌ័របានលើកឡើងថា ស្រ្តីម្នាក់ក្នុងចំណោមប្រាំនាក់ដែលមានអាយុចន្លោះពី១៥ទៅ៤៩ឆ្នាំធ្លាប់បានរងគ្រោះដោយអំពើហឹង្សាលើរាងកាយ។លោកស្រីបន្ថែមថា អំពើហឹង្សាពីដៃគូរស្នឹទ្ធស្នាលរួមមានអំពើហឹង្សាលើរាងកាយ ផ្លូវភេទឬផ្លូវចិត្តគឺជាអំពើហឹង្សាដែលកើឡើងញឹងញាប់បំផុតទៅលើស្រ្តីនៅក្នុងប្រទេសកម្ពុជា។

លោកស្រី Angelika Stauder លេខាទី១និងជាអនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំប្រទេសកម្ពុជាលើកឡើងថា “មន្ត្រីនគរបាលតែម្នាក់ឯង មិនអាចដោះ ស្រាយអំពើហិង្សាលើស្រ្តី និងក្មេងស្រីបានទេ នេះជាបញ្ហាសង្គម ដែលទាមទារឱ្យមានការឆ្លើយតបពីសង្គម ទាំងមូល។ ប៉ុន្តែកម្លាំងនគរបាល គឺមានអំណាច និងការទទួលខុសត្រូវជាពិសេស នោះគឺជាការ ការពារជនរងគ្រោះ ពីហានិភ័យបន្ថែមទៀត ការតាមចាប់ជនល្មើស និងការទប់ស្កាត់ឧក្រិដ្ឋកម្មនានា។ ក្នុងឪកាសនោះដែរលោកស្រីសង្ឃឹមថា យុទ្ធនាការផ្សព្វផ្សាយព័ត៍មានសាធារណះនេះគឺជាជំហានដ៏សំខាន់មួយក្នុងការដឹកនាំជនរងគ្រោះឆ្ពោះទៅរកនិងប្រើប្រាស់សេវាដោយនគរបាលនិងសេវាធានាសុវត្ថិភាពដែលមានស្រាបើដទៃទៀត៕ ដោយ ៖ហេង សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner