កូរ៉េខាងជើងថា មិនមានមនុស្សស្លាប់ព្រោះជំងឺកូវីដ-១៩ទៀតទេ ខណៈស្ថានការណ៍គ្រប់គ្រងបាន

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាស នាថ្ងៃទី២៤ ឧសភានេះថា មិនមានអ្នកស្លាប់ថ្មី ក្នុងចំណោមអ្នកជំងឺគ្រុនក្តៅ ក្នុងប្រទេសខ្លួនទៀតទេ ដោយនេះជាលើកដំបូងចាប់តាំងពីកូរ៉េខាងជើងបានបង្ហាញពីការផ្ទុះឡើងនៃ COVID-19 ជិតពីរសប្តាហ៍មុន។

កូរ៉េខាងជើងបានបន្ថែមថា វាកំពុងមើលឃើញនិន្នាការធ្លាក់ចុះ “ស្ថិរភាព” នៅក្នុងការរាតត្បាត។
រលក COVID-19 ដែលកូរ៉េខាងជើងបានប្រកាសជាលើកដំបូង កាលពីថ្ងៃទី ១២ ខែឧសភា បានជំរុញឱ្យមានការព្រួយបារម្ភអំពីកង្វះវ៉ាក់សាំង ហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្តមិនគ្រប់គ្រាន់ និងវិបត្តិស្បៀងអាហារដែលអាចកើតមាននៅក្នុងប្រទេសដែលមានប្រជាជន ២៥លាននាក់។

ប៉ុន្តែកូរ៉េខាងជើងបាននិយាយថា ខ្លួនកំពុងរាយការណ៍ពី “ជោគជ័យ” ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ហើយថា មិនមានការស្លាប់ដោយគ្រុនក្តៅថ្មីដែលត្រូវបានរាយការណ៍ទេ គិតត្រឹមល្ងាចថ្ងៃចន្ទ បើទោះបីជាមានការបន្ថែមអ្នកជំងឺថ្មីចំនួន ១៣៤៥១០ ក៏ដោយ។

កូរ៉េខាងជើងបានកត់សម្គាល់រយៈពេលបីថ្ងៃជាប់ៗគ្នាដែលតួលេខប្រចាំថ្ងៃនៅទាបជាង ២០ម៉ឺននាក់ ហើយជាលើកដំបូងសម្រាប់កូរ៉េខាងជើង ក្នុងការរាយការណ៍ថា មិនមានអ្នកស្លាប់ថ្មីចាប់តាំងពីការប្រកាសចំនួនអ្នកជំងឺគ្រុនក្តៅប្រចាំថ្ងៃ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner