រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ៖ អតិផរណានៅមានកម្រិតទាប និងអាចគ្រប់គ្រងបាន

បាងកក៖ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ថា អតិផរណារបស់ប្រទេសថៃនៅតែមានកម្រិតទាប និងអាចគ្រប់គ្រងបាន។

លោក Arkhom ក៏បានបញ្ជាក់ដែរថា ខណៈដែលសេដ្ឋកិច្ចងើបឡើងវិញបន្តិចម្តងៗ ហើយអ្នកទេសចរបរទេស ក៏កាន់តែច្រើនត្រឡប់មកវិញ។

លោក Arkhom Termpittayapaisith បានប្រាប់អ្នកយកព័ត៌មានបន្ថែមទៀតថា ពន្ធដែលបានគ្រោងទុកលើការជួញដូរមូលបត្រ នឹងត្រូវរង់ចាំរហូតដល់សេដ្ឋកិច្ចមានស្ថិរភាព៕ ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner