ក្រសួងអប់រំ និង យូនីសេហ្វរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ស្ដីពីផែនការ សកម្មភាពជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច បានសហការ ជាមួយ អង្គការយូនីសេហ្វ (UNICEF )រៀបចំសិក្ខាសាលាស្ដីពីផែនការសកម្មភាពជាតិគាំពារ និងអភិវឌ្ឍន៍ កុមារតូច ឆ្នាំ២០២១-២០២៥ ក្រោមវត្តមានលោកជំទាវ គឹម សេដ្ឋានី អនុប្រធាន ប្រចាំការ នៃ គណៈកម្មការអធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា។

ពិធីនេះមានការចូលរួមពីមន្រ្តីនៃវិស័យពាក់ព័ន្ធ និងអ្នកទទួលបន្ទុកការងារ អប់រំកុមារតូច នៃវិស័យ ព្រមទាំង សមាជិក សមាជិកានៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍន៍កុមារតូច ជាច្រើនរូប។

ក្នុងឱកាសបើកសិក្ខាសាលា នៅសណ្ឋាគារភ្នំពេញនាថ្ងៃទី២៤ខែឧសភា លោកជំទាវ បាន គឹម សេដ្ឋានី បានលើកឡើងពីសារៈសំខាន់នៃការគាំពារ និងអភិវឌ្ឍន៍កុមារតូច ជាពិសេសការរីក ចម្រើននៃកោសិកា ខួរក្បាលរបស់កុមារក្នុងវ័យដំបូង និងការពង្រឹងប្រព័ន្ធការងារបែប ពហុវិស័យ ទាំងថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគាំទ្រការអនុវត្តការងារពាក់ព័ន្ធកុមារ តូចឆ្លើយ តបតម្រូវការរីកចម្រើនរបស់ពួកគេ៕
ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner