លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀតដើម្បីជួយសង្គ្រោះជីវិតមនុស្ស ពីការឈ្លានពានរបស់រុស្ស៊ី

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើការអំពាវនាវសាជាថ្មីទៅកាន់សហគមន៍អន្តរជាតិ ឱ្យផ្តល់គ្រឿងសព្វាវុធបន្ថែមទៀតដល់ប្រទេសរបស់លោក ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសារតាមវីដេអូមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញថា តាំងពីការចាប់ផ្តើមនៃការលុកលុយនៅថ្ងៃទី២៤ ខែកុម្ភៈមក យោធារុស្ស៊ីបានវាយប្រហារដោយមីស៊ីលចំនួន ១,៤៧៤លើក ដែលភាគច្រើនគឺសំដៅទៅលើគោលដៅរបស់ជនស៊ីវិល។

លោកបន្តថា ក្នុងរយៈពេលតិចជាងបីខែ មានការវាយប្រហារតាមផ្លូវអាកាសជាង ៣,០០០លើកដោយយន្តហោះ និងឧទ្ធម្ភាគចក្ររុស្ស៊ី។ លោក ហ្សេលេនស្គី បន្ថែមថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ សង្រ្គាមនឹងមានការលំបាក ហើយយើងត្រូវតែដឹងអំពីវា ប៉ុន្តែយើងមិនមានជម្រើសផ្សេងក្រៅពីការប្រយុទ្ធ… ការប្រយុទ្ធ និងជ័យជំនះ… ការរំដោះទឹកដីរបស់យើង និងប្រជាជនរបស់យើង។

ជាមួយគ្នានេះ លោក ហ្សេលេនស្គី ក៏បានថ្លែងអំណរគុណដល់ប្រទេសលោកខាងលិចសម្រាប់ជំនួយយោធារបស់ពួកគេផងដែរ។ ប៉ុន្តែលោកថា រាល់ពេលដែលយើងប្រាប់ដៃគូរបស់យើងថា យើងត្រូវការអាវុធប្រឆាំងមីស៊ីលទំនើប យន្តហោះប្រយុទ្ធទំនើប យើងមិនគ្រាន់តែធ្វើការស្នើសុំជាផ្លូវការនោះទេ។ យើងនិយាយថា សំណើរបស់យើង គឺជាជីវិតពិតរបស់មនុស្សជាច្រើនដែលអាចមិនស្លាប់ ប្រសិនបើយើងបានទទួលអាវុធទាំងអស់ ដែលយើងកំពុងស្នើសុំទាំងនោះ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner