លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីដោះស្រាយបញ្ហាទណ្ឌកម្មរបស់លោកខាងលិចដោយជោគជ័យ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានថ្លែងអះអាងក្នុងថ្ងៃចន្ទថា សេដ្ឋកិច្ចរុស្ស៊ីកំពុងទប់ទល់នឹងការវាយលុកនៃទណ្ឌកម្មរបស់លោកខាងលិចបានយ៉ាងល្អ បើទោះបីជាមានការលំបាក ដូចដែលបានបង្ហាញដោយសូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗទាំងអស់ក៏ដោយ។

វិមានក្រឹមឡាំងបានលើកឡើងថា លោក ពូទីន បានធ្វើការកត់សម្គាល់ខាងលើនេះ ក្នុងកំលុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីបេឡារូសលោក អាឡិចសាន់ឌើ លូកាសិនកូវ នៅទីក្រុងរមណីយដ្ឋានសមុទ្រខ្មៅ សូឈី (Sochi) របស់ប្រទេសរុស្ស៊ី។ បើតាមលោក ពូទីន មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាដោយសារតែស្ថានភាពទាក់ទងនឹងសន្តិសុខក្នុងតំបន់, សន្តិសុខនៃប្រទេសទាំងពីរ និងសេដ្ឋកិច្ច អំពាវនាវឱ្យមានការសន្ទនាដ៏ម៉ឺងម៉ាត់ និងស៊ីជម្រៅ។ លោក ពូទីនបានកត់សម្គាល់ថា ប្រទេសរុស្ស៊ី និងបេឡារូសមានវិស័យជាច្រើនដែលធ្វើការងាររួមគ្នា ក្នុងនោះមានទាំងវិស័យថាមពល និងកសិកម្មជាដើម។

ជាការឆ្លើយតប លោក លូកាសិនកូវ បានគូសបញ្ជាក់ថា ទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច បានផ្តល់កម្លាំងរុញច្រានដល់ប្រទេសបេឡារូស និងរុស្ស៊ី ឱ្យអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លា ដោយលោកសង្កត់ធ្ងន់ថា យើងមានទីផ្សារដ៏ធំ រួមទាំងធនធាន និងបច្ចេកវិទ្យា៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner