សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបយុវជនជិះកង់ចាស់ចូលរួមដង្ហែរគណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបយុវជនម្នាក់ដែលជិះកង់ចាស់ចូលរួមដង្ហែក្បូន គណបក្សប្រជាជនកម្ពុជា ជាមួយការពោលពាក្យបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ។

រូបថតដែល សម្តេចបានបង្ហោះតាមបណ្តាញសង្គមថ្ងៃនេះ គឺជារូបថតមួយដែលបណ្តាញសង្គមនានាបាន បង្ហោះតគ្នាខណៈដែលកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការបង្ហោះរូបយុវជនដែលចួលរួមក្នុង ការដង្ហែក្បួនគណបក្សប្រជាជនកម្ពុជា បានសរសេរហៅបុរសនោះកូនប្រុស។ សម្តេច សរសេរថា «កូនប្រុស ទោះកូនក្រទ្រព្យសម្បត្តិ តែទឹកចិត្តកូនមិនក្រទេ។ ទឹកមុខកូនពោរពេញ ដោយស្នាមញញឹមបង្ហាញថា គណបក្សប្រជាជន ជារបស់ប្រជាជន ហើយក៏ជារបស់កូនដែរ ដែលកូនត្រូវចូលរួមការពារដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ»។

យុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានចាប់ ផ្តើម តាំងពីថ្ងៃទី២១ ខែឧសភា និងគ្រោងបញ្ចប់ទៅនៅថ្ងៃទី៣មិថុនា។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner